ខេត្តព្រៃវែង ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២និ៤៣នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស ស្រុកមេសាង បានទទួលបណ្ដឹងពីឈ្មោះ ឆ ខ ភេទស្រី អាយុ ៣៣ឆ្នាំនៅភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ថាខ្លួនត្រូវបានឈ្មោះ ខុន រិត ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិបឹង ឃុំច្រេស ស្រុកមេសាង មុខរបរតៃកុងរថយន្ត ដឹកអ្នកដំណើរពីភ្នំពេញ មកស្រុកមេសាង បានធ្វើសកម្មភាពចាប់បង្ខំខ្លួនរំលោភសេពសន្ថវៈបានសំរេច នៅលើរថយន្ត របស់ជនសង្ស័យ ក្រោយពីដាក់មនុស្សអស់ សល់តែខ្លួន និងតៃកុងទ្បាន នៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចវាលលើផ្លូវលំ ក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសាង ។
ក្រោយពីទទួលបណ្តឹងភ្លាម ជំនាញនគរបាលស្រុក ចុះសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំច្រេស បើកការស៊េីបអង្កេត ឈានដល់នាំខ្លួនជនសង្ស័យឈ្មោះ ខុន រិត និងរថយន្ត របស់ជនសង្ស័យ មកសាកសួរ នៅប៉ុស្តិនគរបាលច្រេស ក្រោយពីសួរនាំ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់បង្ខំរំលោភបានសំរេច ទៅលើជនរងគ្រោះឈ្មោះ ឆ ខ នៅលើរថយន្តរបស់ខ្លួនពិតប្រាកដមែន កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ដោយសារជនរងគ្រោះជិះរថយន្តរបស់ខ្លួនពីភ្នំពេញ មកស្រុកកំណើតភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
បច្ចុប្បន្នរថយន្ត និងជនសង្ស័យ ខុន រិត ត្រូវបានឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តនីតិវិធី និងត្រៀមបញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់ ៕