កំពត ៖ ដោយមើលឃើញពីទុក្ខលំបាក លោកយាយពិការម្នាក់ លោកឧត្តមសេនីយ៍ត្រី ដាំ ឈឿន នាយករងមន្ទីរប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការរដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឧបត្ថម្ភ រទេះរុញនិង សម្ភារៈមួយចំនួន តាមរយៈក្រុមការងារអង្គភាពសារព័ត៌មាន រស្មីគោកធ្លក អង្គភាពសារព័ត៌មាន បំណងពលរដ្ឋ និងអង្គភាពសារព័ត៌មាន RKT TVONLINE កាលពីថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០។
លោកយាយពិការ ដែលបានទទួលអំណោយខាងលើមាន ឈ្មោះ ហឹម វឿន អាយុ៥៣ឆ្នាំ និងលោកតាដែលជាស្វាមីមាន ឈ្មោះ ធុន ភន អាយុ ៦៥ឆ្នាំ រស់នៅភូមគីឡូម៉ែត្រលេខ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
សូមបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរួមមាន ៖ រទេះរុញ ១គ្រឿង, អង្ករ ៥០គីឡូក្រាម, មី, ទឹកត្រី , ទឹកសុីអុីវ និងថវិកា មួយចំនួនផងដែរ។
ក្រោយពីទទួលបានអំណោយលោកយាយមានចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ដល់ឯកឧត្តម ដាំ ឈឿន ដែលលោកតែងតែជួយ ឧបត្ថម្ភជាសម្ភារៈផ្សេងៗ តាមរយៈក្រុមការងារអង្គភាពសារព័ត៌មាន រស្មីគោកធ្លក និងអង្គភាពសារព័ត៌មាន បំណងពលរដ្ឋ ជូនទៅដល់ប្រជាពលរដ្ឋ ជួបទុក្ខលំបាក នៅក្នុងមូលដ្ឋាន។
ក្នុងឳកាសនោះដែរលោកអគ្គនាយកអង្គភាពសារព័ត៌មានទាំងបី ក៏បាននាំយកនូវការផ្ដាំផ្ញើពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ដាំ ឈឿន ដល់លោកយាយពិការ និងលោកតាខាងលើ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមចូលរួមទប់ស្កាត់ជំងឺ covid-19 ទាំងអស់គ្នា ដោយការធ្វើអនាម័យ លាងដៃ ឱ្យបានញឹកញាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល៕