ខេត្តក្រចេះ៖កម្លាំងរាជអាវុធហត្ថខេត្តក្រចេះស្នាក់ការ ៧០៩ធ្វើការបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងម៉ាកសាំយ៉ុងពណ៌បៃតងចាស់គ្មានស្លាកលេខនៅចំណុចភូមិប៉ោដើមស្វាយ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះនៅព្រឹកថ្ងៃទី២៤ ខែកក្កដាឆ្នាំ ២០១៩នៅវេលាម៉ោង ៩និង០០នាទី នាទី។
ប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា រថយន្តសាំយ៉ុងមួយគ្រឿងនេះតែងតែធ្វើការដឹកជញ្ជូនឈើចេញពីឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជារៀងរាល់ថ្ងៃបានដោយរលូន ដោយមិនមានសមត្ថកិច្ចជំនាញណាមួយធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ ប្រជាពលរដ្ឋរស់នៅក្នុងប៉ោដើមស្វាយបានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីជំនាញឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរីចំថាប្រហែលជាបានទទួលលាភសក្ការៈពីឡានដឹកឈើមួយគ្រឿងនេះហើយមើលទៅបានសង្ងំមិនហ៊ានបង្ក្រាបនោះ ទើបតែពេលនេះប្រជាពលរដ្ឋរស់នៅក្នុងភូមិប៉ោដើមស្វាយបានធ្វើការរាយការណ៍មកមន្ត្រីរាជអាវុធហត្ថខេត្តក្រចេះស្នាក់ការ៧០៩ដោយមានបទបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ហើយក៏មានការចង្អុលបង្ហាញពីឯកឧត្តម សាន្ត ប៊ុនថាន មេបញ្ជាការរាជអាវុធហត្ថខេត្តក្រចេះផងដែរ ទើបឈានដល់ការបង្ក្រាបរថយន្តនៅនឹងកន្លែង ។
បច្ចុប្បន្នរថយន្តនឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះស្នាក់ការ ៧០៩ ធ្វើការរឹបអូសយកទៅរក្សាទុកត្រៀមនិងដុតបំផ្លាញចោលនៅហ្នឹងកន្លែង៕