(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍ ចៅក្រម និងព្រះរាជអាជ្ញាចំនួន ៦រូប ក្នុងឋានន្ដរស័ក្ដិឧត្តមចៅក្រមចំនួន២រូប និងឧត្តមព្រះរាជអាជ្ញាចំនួន៤រូប។
ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្របានកំណត់ថា ចៅក្រម និងព្រះរាជអាជ្ញាទាំង ៦រូប នឹងត្រូវកំណត់ឲ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ។
ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៖