កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពង់ធំ អមដំណើរដោយលោក ណែត សារី អភិបាលស្រុកស្ទោង និង អ៊ៀប ឈុនស្រៀង ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពចុះចែកអំ ណោយរបស់មន្ទីរសង្គមកិច្ចខេត្តកំពង់ធំ ផ្តល់ជូនពលរដ្ឋក្រីក្រ និងពលរដ្ឋជួបគ្រោះមហន្តរាយជិត៤០០គ្រូសារ ស្ថិតនៅទីតាំងផ្សេងគ្នាចំនួន២ទីតាំង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា
ឆ្នាំ ២០១៩ ។
ពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋដែលទទួលរង គ្រោះមហន្តរាយ គឺត្រូវបានចែកជូនទីតាំងទី១ ស្ថិតនៅក្នុងបរិវេណសាលាស្រុកស្ទោង ដែលមានប្រជាពលរដ្ឋចូលរួមចំនួន ១២១គ្រួសារ មកពី៤ឃុំ ក្នុងនោះមានឃុំចំណាលើ ឃុំចំណាក្រោម ឃុំកំពង់ចិនជើង និងឃុំទ្រា ចំណែកទីតាំងទី២ ស្ថិតនៅក្នុងបរិវេណវត្តឃ្លាំងខ្មូត ឃុំប្រឡាយ ចំនួន២៤៧គ្រួសារ សរុប៣៦៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គ.ក, ទឹកស៊ីអ៊ីវទឹកត្រី២យួរ,ត្រីខមួយយួរ,មុង១,ភួយ១,កន្ទេល១។
បន្ទាប់ពី លោកណែត សារី អភិបាលស្រុកស្ទោង បានអានពីសកម្មភាព ការចូលរួមជួយដល់សកម្មភាពមនុស្សធម៌ ចុះជួយដល់ប្រជាពលរដ្ឋ ក្រីក្រ ប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយគ្រោះមហន្តរាយ ដែលរស់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជូនដល់ប្រធានគណៈអធិបតីរួមមក ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រនូវកម្មវិធីនយោបាយ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសមានសន្តិភាពពេញលេញរយះពេល២០ឆ្នាំមកនេះ បានធ្វើឲ្យប្រទេសមានការអភិវឌ្ឍន៍ និងមានភាពរីកចម្រើន ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់សព្វបែបយ៉ាង ជាពិសេសការចរាចរណ៍ទៅមក ក្នុងការប្រកបមុខរបរទទួលទាន ការធ្វើដំណើរឆាប់រហ័ស ដោយមាន ផ្លូវល្អ មានសាលារៀនសម្រាប់កូនចៅសិក្សារៀនសូត្រ មានវត្តអារាម និងមន្ទីរពេទ្យ នេះជាការយកចិត្តទុក ដាក់របស់សម្តេចតេជោ ហ៊ុន សែន ដោយមិនទុកឲ្យបងប្អួនណារងទុក្ខដោយមិនបានដឹងលឺពីអាជ្ញាធរនោះឡើយ និងសូមឲ្យបងប្អូនបន្តការគាំទ្រថែរក្សាសន្តិភាពនេះបន្តទៀត ។
ឯកឧត្តម សុខ លូ បានណែនាំផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជួយខ្លួនឯងឲ្យមានជីវភាពល្អប្រសើរ ដោយការដាំបន្លែបង្កា និងដំណាំរួមផ្សំផ្សេងៗដើម្បីជាផ្នែកមួយជួយដោះស្រាយជីវភាពគ្រួសារ ក្នុងនោះក៏ត្រូវតែថែរក្សាសុខភាព កូនចៅ និងមនុស្សចាស់ រួមទាំងមនុស្សគ្រប់វ័យ ឲ្យសម្រានក្នុងមុង សំអាតធ្វើអនាម័យជុំវិញផ្ទះ លុបបំបាត់ដង្កូវទឹក ពិសារអាហារមានអនាម័យ ដើម្បីបញ្ជ្រៀសជម្ងឺគ្រុនឈាមដែលកំពុងតែរាតត្បាត ត្រូវយកចិត្តទុកដាក់ចំពោះកូនចៅដែលមានអាការៈក្តៅខ្លួន គ្រុនក្តៅនាំទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាល។
ក្នុងឳកាសនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា( កុំពាក់មួកសុវត្តិភាពព្រោះតែខ្លាចប៉ូលិស សូមពាក់មួកសុវត្តិភាពដើម្បីគោរពច្បាប់ និងការពារអាយុជីវិតរបស់ខ្លួនយើង ) ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ គឺស្គាល់ថា សមត្ថកិច្ច អ្នកតូច អ្នកធំ ប៉ូលិស ប៉េអ៊ឹម ឬមន្រ្តីរាជការឡើយ បើប្រហែសគឺអាចនិងកើតឡើងបានគ្រប់ពេលវេលា ដូច្នេះយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចូលរួមទប់ស្កាត់ ការជួញដូរចែកចាយ និងសេពគ្រឿងញៀន ដែលជាឃាតករបំផ្លាញអនាគត់ បំផ្លាញគ្រួសារបំផ្លាញ់សង្គមជាតិ ៕ដោយ ប៊ុន រដ្ឋា