ខេត្តស្វាយរៀង៖មានករណីភ្លៀងនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្ដាលអោយដួលរលំផ្ទះសង្កត់ ស្រ្តីម្នាក់ស្លាប់និងកូន២នាក់ទៀតរងរបួស បង្កការភ្ញាក់ផ្អើលលកាលពីវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី១ខែសីហាឆ្នាំ ២០១៩ ស្ថិតក្នុងភូមិព្រៃប្រឹស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះពិនសៀនមុខរបរកសិករអាយុ ៤៧ឆ្នាំកូនស្រីរងរបួសមានឈ្មោះសុខនីអាយុ៥ឆ្នាំនិងឈ្មោះ សុភាន់ភេទប្រុសអាយុ២ឆ្នាំអ្នកទាំង៣រស់ក្នុងភូមិព្រៃប្រឹស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ប្រភពបន្តថាមូលហេតុដែលស្លាប់ស្ត្រីខាងលើខណះដែលកំពុងញាំបាយ មិនបានចាប់អារម្មណ៏ស្រាប់តែមេឃភ្លៀងលាយខ្យល់កន្ត្រាក់បោកបក់ដួលរលំសង្កត់តែម្ដង។
ករណីបាតុភូតធម្មជាតិ ភ្លៀងលាយលំ និងខ្យល់កន្រ្តាក់នេះក៏បាន ធ្វើអោយរលំផ្ទះប្រជាពលរដ្ឋ ១ខ្នង និងរបេីកដំបូលផ្ទះ៧ខ្នងទៀតផងដែរ
បច្ចប្បន្នសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដីសោកសង្រេងបំផុត៕ដោយលោក៖ជា រដ្ឋា