កំពង់ធំ៖ លោកជំទាវ ហ៊ុន ស៊ីណាត បានអគុណព្រះរាជអាជ្ញា សមត្ថកិច្ច រួមទាំងអាជ្ញាធរខេត្តកំពង់ធំ ដែលបានចុះបង្រ្កាបផលិតផល ទឹកក្រូច ក្លែងក្លាយរបស់សហគ្រាស លឹម ភ័ណ្ទ នៅខេត្តកំពង់ធំ លោកជំទាវគាំទ្រគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ ប ផ ក) ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ ដែលកន្លងមកបានបង្ការ និងបង្រ្កាបទំនិញក្លែងក្លាយដែលមានហានិភ័យខ្ពស់ ដល់សុខភាពប្រជាពលរដ្ឋ និងសាធារណៈ។ ទីតាំងសហគ្រាសផលិតទឹកក្រូចក្លែងក្លាយ យីហោ លឹម ភ័ណ្ទ ក្រោយពីសមត្ថកិច្ចបាន ធ្វើការចុះបង្រ្កាបការផលិតទឹកក្រូចគ្មានស្តង់ដា និងហួសសុពលភាពអាជ្ញាប័ណ្ណ ក្នុងការផលិត ដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ ប ផ ក) បានចាត់ទុកជាផលិតផលក្លែងក្លាយ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្មីៗកន្លងមកនេះ បានធ្វើឲ្យមានភាពល្បីល្បាញពេញផ្ទៃប្រទេស និងពិភពលោកផងដែរ ធ្វើឲ្យមានការគាំទ្រពីសំណាក់ ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងតាមបណ្តាប្រទេសផងដែរ។
ជាក់ស្តែង ក្នុងឳកាសលោកជំទាវ ហ៊ុន ស៊ីណាត បាននាំបុត្រាបុត្រី និងចៅៗមកលេងលើដែនកោះប្រទេសអូស្រ្តាលីប្រកបដោយក្ដីសោមនស្សរីករាយ ស្និទ្ធស្នាលជាមួយបងប្អូនខ្មែរ ក៏បានផ្ដែផ្ដាំឲ្យលោឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា ខិតខំបន្តទៀតដើម្បីការពារសុខភាព សុវត្តិភាព ប្រជាជន និងបង្ការ និងបង្រ្កាបទំនិញក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់សុខភាពប្រជាពលរដ្ឋ និងសាធារណៈ ក្នុងពេលដែល លោក ឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា និងប្រធាន អនុប្រធានសមាគមអាជីវកម្មអូស្រ្តាលីចូលរួមសំដែងការគួរសមនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ រដ្ឋម៉ែលប៊ន, ប្រទេសអូស្ត្រាលី ។
តាមប្រភពពីសមត្ថកិច្ចជំនាញ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ ប ផ ក) បានបញ្ជាក់ ថា លោក លឹម ភ័ណ្ទ វិសតែនិងមិនបានវិលមកផ្ទះវិញ កុំតែបានអ្នកធំម្នាក់នៅពីក្រោយ ជួយអន្តរាគមន៍ ក្នុងករណីផលិតទឹកក្រូចក្លែងក្លាយ ក្នុងពេលចូលបំភ្លឺ ដូចមហាជនបានដឹងស្រាប់ហើយ កាលពីថ្មីកន្លងមកនេះ លោក លឹម ភ័ណ្ទ ម្ចាស់សហគ្រាសផលិតទឹកក្រូច យីហោ LP ដែលមានទីតាំងក្នុងខេត្តកំពង់ធំ ក្រោយពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្រ្កាបក៏មានប្រតិកម្មយ៉ាងខ្លាំង រហូតដាក់ពាក្យបណ្តឹងទៅថ្នាក់លើ និងបានគំរាមប្តឹងសមត្ថកិច្ចដែលចូលរួមបង្រ្កាបទៀតផង ទីបំផុតក៏បានសុំដក់ពាក្យបណ្តឹងវិញ នឹងសុំយករួចខ្លួន ដោយសារតែ ជំនាញបានពន្យល់នូវចំនុចខុសប្រកតី មិនស្របច្បាប់ រហូតឈានដល់ការបង្រ្កាប។
លោកជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍ ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានគាំទ្រយ៉ាងពេញទំហឹងឲ្យ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ ប ផ ក) ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា និងលោក លោក ឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា ខិតខំប្រឹងប្រែងបន្តទៀត ដោយសារតែលោកជំទាវខ្លួនឯង និងកូនក្មួយលោកជំទាវក៏ចូលចិត្ត ពិសារទឹកពណ៌អញ្ចឹងដែរ ៕
ដោយ៖ ប៊ុន រដ្ឋា