ខេត្តស្វាយរៀង៖ ក្រុមចោរលួចមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបន្លំខ្លួនទិញភេជ្ជៈការ៉ាបាវមួយកេសនៅផ្ទះវីងមួយកន្លៃងស្ថិតក្នុងភូមិដើមពោធ៌ ឃុំស្វាតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ហើយឲ្យគ្នីគ្នាចូលលួចលុយបានជាង១មុឺនដុល្លាហើយគេចខ្លួនដោយសុវត្ថិភាព។ករណីក្រុមចោរចូលលុយផ្ទះវីងបានកើតឡើងកាលពីវេលាម៉ោង១និង៥២នាទីថ្ងៃទី៦ខែសីហាឆ្នាំ២០១៩។
បើតាមប្រភពពីម្ចាស់ផ្ទះឈ្មោះណន់ តុលា អាយុ៣៣ឆ្នាំដែលត្រូវក្រុមចូលលួចបញ្ជរវីងក្នុងផ្ទះរបស់គាត់បានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះឡើងប្រពន្ធរបស់គាត់បានទៅទារលុយគេនៅក្នុងភូមិ ចំណែករូបគាត់ជាប្តីបានទៅទិញគ្រឿងសំណង់ ដោយបានទុកកូនស្រីឲ្យនៅចាំផ្ទះ ខណះមានក្រុមចោរមួយក្រុមបានឈប់ម៉ូតូពីមុខផ្ទះ មានស្ត្រីម្នាក់ដើរចូលមកក្នុងផ្ទះដើម្បីទិញខារ៉ាបាវមួយកេសហើយបានឲ្យកូនស្រីរបស់គាត់យកខារ៉ាបាវយកទៅឲ្យដល់ផ្លូវថ្នល់ជាតិមុខផ្ទះ។
លោកបានបន្តទៀតថា បើតាមកាមេរ៉ាសុវត្ថិភាពខណះពេលដែលកូនស្រីគាត់ដើរយកខារ៉ាបាវទៅឲ្យស្ត្រីមានចោរស្ទាវម្នាក់ដើរចូលទៅក្នុងតូបវីងរបស់គាត់យកកាបូបលុយឡើងជិះម៉ូតូគេចទៅបាត់តែម្តង។
លោកបន្តថានៅពេលដែលកូនស្រីគាត់ដើរមកតូបវីងវិញក៏បាត់កាបូបលុយ បានស្រែកឆោឡោផ្អើលអស់អ្នកភូមិរត់មកជួយ ខណះនោះ រូបគាត់និងប្រពន្ធមកដល់ផ្ទះប្តឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍តែបានហួសពេលទៅហើយក្រុមចោរបានគេចខ្លួនបាត់អស់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវនិងកំណត់មុខសញ្ញាចាប់ក្រុមចោរមកផ្តន្ទាទោសទៅតាមផ្លូវ ៕ដោយ៖ជា រដ្ឋា