ខេត្តព្រះសីហនុ៖ លោក អុី សុខឡេង ថ្លែងថា ក្នុងនាមរដ្ឋបាលក្រុងព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានកៀងគរវិស័យឯកជនទិញរថយន្តចំនួន ២គ្រឿង ប្រគល់ជូនរដ្ឋបាលក្រុងព្រះសីហនុ។
លោក បញ្ជាក់ថា រថយន្តទាំង២គ្រឿងនោះ៖
ទី១ រថយន្ត អូស រថយន្ត ចំនួន ១គ្រឿង ប្រើសម្រាប់អូស រថយន្ត ចតគ្មានសណ្តាប់ធ្នាប់លើផ្លូវ ឧបត្ថម្ភដោយ លោកឧកញ៉ា គិត ប៊ុន និងភរិយា។
ទី២ រថយន្ត បែន ចំនួន១គ្រឿង ប្រើសម្រាប់សម្អាតអនាម័យតាមដងផ្លូវ ឧបត្ថម្ភដោយ Sunshine Bay Hotel និង Shujiantianyu Development Co.LTD ( Blue Bay )។
ក្នុងនាមរដ្ឋបាលក្រុងព្រះសីហនុ សូមគោរពជូនពរឯកឧត្តម អភិបាលខេត្ត និងសម្បុរសជន មានសុខភាពល្អ ជោគជ័យការងារ និងជោគជ័យមុខរបរអាជីវកម្ម៕