កំពង់ចាម៖នៅថ្ងៃ ចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក អូត ឈាងលី អភិបាល នៃ គណៈអភិបាលស្រុកជើងព្រៃ អមដំណើរដោយលោក មាន សម័យ ប្រធានការិយាល័យកសិកម្មស្រុក លោក ឯក គឹមអ៊ន មេឃុំស្រម៉របាន ចុះពិនិត្យមើលទីតាំងដែលជាសំ ណូមពររបស់បងប្អូនប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី៧ ខែសីហា នៅ ក្នុងកម្មវិធីវេទិកាសាធារណៈ នៅ វត្តគុកពង្រហៅវត្តស្រាម ក្រោមអធិបតីភាព ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេ សាទនិងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយស្រុកជើងព្រៃ នៅពេលនោះប្រជាពលរដ្ឋសំណូមពរឯកឧត្តមអោយជួយអណ្ដូងមួយសម្រាប់ដាក់នៅសាលាបុុណ្យភូមិប្រធាតុ បង្គោលអូសខ្សែរភ្លើង ៥ទៅ ១០ដើម និងសូមចាក់សាបបំពេញទីធ្លាមាត់អណ្ដូងលូ ចំនួន ១៣៣ម៉ែត្រការេ គិតជាទឹក ប្រាក់ចំនួន ៣.២៥០.០០០រៀល ឯកឧត្តម វ៉េង សាខុន ក៏បានផ្តល់ជូនតាមសំណូមពររបស់ប្រជាពលរដ្ឋ ។
រីឯចំពោះបង្គោលខ្សែរភ្លើង លោក អូត ឈាងលី អភិបាល នៃគណះអភិបាលស្រុក បានអោយសេវាករអគ្គីសនីដាក់ជូនបងប្អូនប្រជាពលរដ្ឋ សេវាករក៏បានឯកភាពធ្វើជូន ចំពោះអណ្តូងទឹកនៅសាលាបុណ្យ លោកអភិបាលស្រុកបង្វែមកតបណ្តាញទឹកស្អាតជំនួសវិញ ប្រជាពលរដ្ឋក៏បានយល់ព្រម ៕