កំពង់ធំ៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានសាខាកាកបាទក្រហមកម្ពុជា រួមទាំងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងគណៈប្រតិភូមិអមដំណើរ អ្នកមុខអ្នកការ មន្រ្តីរាជការ កងកម្លាំង សិស្សានុសិស្ស ប្រជាពលរដ្ឋ ជាង១៦០០នាក់ ចូលរួមសម្ពោធអាគារ ទីស្នាក់ការសាខាកាកបាតក្រហមកម្ពុជា ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ក្នុងពិធីសម្ពោធអាគារស្នាក់ការកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ធំ គឺទទួលបានការជួយឧបត្ថម្ភពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក ស្រី សម្បុរសជនសរុប ១០,២៤០ដុល្លា ៤០,៧៤០,០០០ម៉ឺនរៀល ដើម្បីជួយដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ។
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានសម្តែងនូវទឹកចិត្តសោមនស្សអបអរសាទរស្វាគមន៍ ដោយក្តីរំភើប ចំពោះវត្តមាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ អាគារស្នាក់ការសាខាកាកបាទក្រហមខេត្តកំពងធំ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុកវិស័យស្នូល៤ គឺអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស ទី១ការគ្រប់គ្រងគ្រោះមហន្តរាយ ទី២ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ទី៣ ការលើកកម្ពស់គោលការណ៍គ្រិះនិងតំម្លៃមនុស្សធម៌ ទី៤ រ៉ឹងមាំហើយអ្វីក៏សម្រេចបានជោគជ័យ ។
ឯកឧត្តម សុខ លូ បានបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបដិសន្ធិនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ១៩៨២ បានបំពេញប៉េសកកម្មជាអង្គការផ្តល់អំណោយ ដល់គ្រួសារជនរងគ្រោះ ដោយសារទឹកជំនន់ ខ្យល់ព្យុះ រលំផ្ទះ អគ្គីភ័យ ចាស់ជារាគ្មានទីពឹង ជនពិការ កុមារកំព្រា ជនរងគ្រោះដោយសារសង្រ្គាម ជនភៀសសឹក និងជនមាតុភូមិវត្តន៍ តាមរយះផ្តល់សម្ភារៈ ឧបភោគបរិភោគ ស្បៀងអាហារ ថ្នាំពេទ្យ ទីស្នាក់ការ ស្ថិតក្នុងផ្ទះល្វែង រហូតដល់ថ្ងៃទី៦ ខែមិនា ឆ្នាំ ២០១៧ បានសាងសង់ ទីស្នាក់ការថ្មីមានទំហំ ២០មគុណ១៨ ៣៦០ម៉ែត្រក្រឡា កម្ពស់២ជាន់ មានសាលប្រជុំធំ១ តូច១ បន្ទប់ទឹក៨ លើផ្ទៃដី ៥.៩១៣ ម៉ែត្រក្រឡា និងបានចំណាយសរុបទាំងសម្ភារៈ ១.៤០០.០០០ ដុល្លា និងត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៩។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ត្រូវតែពង្រឹងប្តេជ្ញាចិត្ត បំពេញប៉េសកកម្មមនុស្សធម៌ សមាគមន៍ជាតិ នាំមុខគេក្នុងវិស័យមនុស្សធម៌ លើកកម្ពស់ ឋានៈស្របច្បាប់ ពីជំនួយការឲ្យអាជ្ញាធរសាធារណៈ ប្រមូលផ្តុំកម្លាំង ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ តាមរយះការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាព លើកកម្ពស់ គោលការណ៍គ្រិះ តំលៃមនុស្សធម៌ រួមទាំងការងារអភិវឌ្ឍន៍ស្ថាប័ន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមមួយចំនួន ដូចជាបាតុភូតធម្មជាតិ ខ្យល់កន្រ្តាក់ទឹកជំនន់ គ្រោះរាំងស្ងួត ការកើតមាន ជំងឺរាត្បាត គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀន អំពើហឹង្សាក្នុងគ្រូសារ ។
លោកជំទាវ ពុំ ចន្ទីនី បានអំពាវនាវ គណអធិបតី គណកិត្តិយស់សាខា អនុសាខា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសម្បុរជន គ្រប់មជ្ឈដ្ឋានមេត្តាជួយឧបត្ថម្ភគាំទ្រ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីឲ្យសាខា បន្តពង្រឹងបានភាពម្ចាស់ការ និងធនធានហិរញ្ញវត្ថុ អាចបំពេញបាននូវតួនាទី បំរើលើវិស័យមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខប្រជាពលរដ្ឋដែលងាយរងគ្រោះ ៕ដោយ៖ ប៊ុន រដ្ឋា