កំពង់ធំ៖ មន្រ្តីតុលាការខេត្តកំពង់ធំបានឲ្យដឹង តុលាការខេត្តកំពង់ធំ មិនបានគិតរឿងលុយនោះទេ សំខាន់គឺបានផ្តោតលើភាពយុត្តធម៌ជូនជនរងគ្រោះ ដោយចម្លើយសារភាពរបស់ជនសង្ស័យ ពីពន្ឋាគារថា លោកមេធាវីគឹម សុជាតិ បានទារលុយពីជនជាប់ចោទទាំង៣នាក់សរុប៧០០០ដុល្លា ដើម្បីរត់ការដោះលែងឲ្យរួចផុតពីសំណាញ់ច្បាប់ ក្នុងនោះមានថ្លៃសេវាមេធាវី ៣០០០ដុល្លា និងថ្លៃបញ្ចប់រឿងនៅតុលាការ៤០០០ដុល្លា មេធាវីព្យាយាមយកលុយឲ្យតុលាការ តែត្រូវបានតុលាការបដិសេធ ហើយចាប់វាយខ្នោះតែម្តង។
អុញនោះ លោកមេធាវីស្គាល់តុលាការខេត្តកំពង់ធំ តិចពេកហើយ! លោកមិនអាចយកលុយមកទិញទឹកចិត្តនិងមនស្សការរបស់មន្រ្តីតុលាការបានខេត្តកំពង់ធំបានឡើយ បើតាមសំដីជនសង្សយ័ទាំងបីនាក់បានឆ្លើយថាមេធាវីបានយកប្រាក់ចំនួន៧០០០$ ថាយកមកបញ្ចប់រឿងក្តី តែទីបញ្ចប់ពួកខ្លួនត្រូវបានជាប់គុគដោយសារលោកមេធាវីទៅវិញ។
សូមបញ្ជាក់ងា ក្រុមចោរ៣នាក់ បន្ទាប់ពីបានធ្វើសកម្មភាពឃុបឃិតគ្នា លួចក្របី រួចយកមកព្រលះសាច់លក់យ៉ាង រំភើយ ហេតុតែចង់មានបាន និងទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ តែកម្មតាមផ្តន្ទា ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ ស្បែកស្នែង និងភស្តុតាងជាច្រើនទៀត ដែលឈានទៅដល់ការ ដាក់បន្ទុកទៅលើជនសង្ស័យ៣នាក់ ពីបទលួចក្របី កាលពីឆ្នាំមុន ដូចពាក្យលោកថា កុកតែងភ្លេចជុងតែជុងមិនភ្លេចកុក។
មនុស្ស៣នាក់ ត្រូវបានជាប់ចោទពីបទឃុបឃិតផ្សំគំនិត លួចក្របីក្រោយពីសមត្ថកិច្ចបានរកឃើញនូវវត្ថុតាង ជនរងគ្រោះ និងជនសង្ស័យ បានព្រមព្រៀងសងលុយ ១៥លានរៀលដើម្បីបញ្ចប់រឿង តែជនសង្ស័យ ពុំបានអនុវត្តច្បាប់ បញ្ចប់រឿងនៅតុលាការ ថែមទាំងគេចវេសអស់រយះពេលមួយឆ្នាំ នឹកស្មានថាច្បាប់សាប រលាបហើយ បានលបមកស្រុកកំណើតវិញ ដើម្បីរស់នៅជាមួយក្រុមគ្រួសារ តែត្រូវបានតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ឋនាគារ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ១០.២០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩ ខណៈដែលចូលមកបំភ្លឺ ត្រូវបានលោក លាង សួគ៌ ប្រធានសាលាដំបូងនិងជា ចៅក្រម តុលាការអមសាលាដំបូងខេត្តកំពង់ធំ សម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ឋនាគារ ខេត្តកំពង់ធំ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៨ សីហាឆ្នាំ ២០១៨ លោក ហ៊នសុផល ភេទប្រុស អាយុ ៤២ ឆ្នាំ និងប្រពន្ធ ឈ្មោះ ឆេង សុខន អាយុ ៤២ ឆ្នាំ បានបាត់ក្របីចំនួន៣ក្បាល ដោយសារចោរលួចក្របី នៅភូមិគោកងួន ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយក្រុមចោរ បានធ្វើសកម្មភាពលួចក្របី ហើយក៏បានព្រលះយកសាច់លក់នៅតាមផ្ទះ ក្រោយមកកម្លាំងនគរបាលស្រុក បានចេញអន្តរាគមន៍ ស្រាវជ្រាវ និងនាំគ្នាតាមដានគន្លងជើងក្របី ដែលចោរដឹកចេញពីផ្ទះ បានតាមរកឃើញគេដឹកចូលទៅក្នុងផ្ទះ ឈ្មោះនុត សុធា ភេទប្រុសអាយុ ៤៣ ឆ្នាំ និងប្រពន្ធឈ្មោះមឿន ផល្លី អាយុ ៣៨ ឆ្នាំរស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដែលជាកន្លែងលួចធ្វើអាជីវកម្ម (អត្តឃាតគោក្របី) ក៏បានសុំការអនុញ្ញាត ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ធ្វើការឆែកឆេរ រកឃើញវត្ថុតាងស្បែកក្របីចំនួន ៣ សាច់ក្របីដាក់ក្នុងបាវជាច្រើននិងគ្រឿងក្នុងដាក់ក្នុងធុងក្លាស្សេ និងខ្សែចងក្របី គឺពិតជាវត្ថុតាងដែលម្ចាស់ក្របី ស្គាល់ថា ជាសត្វពាហនៈ របស់ខ្លួនពិតប្រាកដមែន ជាពិសេសស្បែកនិងចំណងក្របី ។
ក្រោយពីតាមទាន់ ជនសង្ស័យទាំង៣នាក់ បានរត់គេចខ្លួនអស់រយះពេល១ឆ្នាំ ទើបតែឃាត់ខ្លួនបាន ទី១ឈ្មោះ មាស នាង ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិខ្មែររស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទី២ ឈ្មោះ នុត សុធា ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ទី ៣ ឈ្មោះ មឿន ផល្លី ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់សាច់គោ ក្របី និងកាប់គោក្របី រស់នៅភូមិឃុំជាមួយគ្នា ។
តាមប្រភពព័ត៌មាន ពីមន្រ្តីតុលាការខេត្តកំពង់ធំ បានឲ្យដឹងថាសំណាងហើយលោកមេធាវី គឹម សុជាតិ ដែលមិនបានជាប់ខ្នោះជាមួយជនសង្ស័យ ដោយសារតែព្យាយាមយកលុយមកឲ្យគេដើម្បីបិទរឿង និងជាថ្នូរនិងការមិនជាប់ពន្ឋនាគារ ហើយបែជាថាជារឿងតូចតាច តែផ្ទុយទៅវិញ ក្រុមចោរ៣នាក់នេះ ជាក្រុមចោរដ៏សកម្មភាព លួចគោ ក្របី នៅក្នុងខេត្តកំពង់ធំ ចុះរឿងធំប៉ុណ្ណាទើបហៅថាជារឿងធំ ៕ដោយ៖ ប៊ុន រដ្ឋា