កំពង់ចាម៖នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទីព្រឹក លោកវរសេនីយ៍ទោ សេង សំអុន
អធិការរងទទួលដឹកនាំផ្នែកកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល តំណាងលោកវរសេនីយ៍ទោ ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានចូលរួមផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងបើកវេទិកាសាធារណ: នៅភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រមអធិបតីភាពលោក ខ្លូត ចិន្តា អភិបាលនៃគណ:អភិបាលស្រុក ដោយមានការចូលរួមពី លោក មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការផ្នែកសឹករងស្រុក មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ មន្ត្រីប៉ុស្តិ៍ មេភូមិ អនុភូមិ កំលាំងប្រជាការពារភូមិ និង ប្រជាពលរដ្ឋ សរុបអ្នកចូលរួមចំនួន ១៥៣នាក់ ស្រីចំនួន ៨៩នាក់។
ក្នុងនោះលោកវរសេនីយ៍ទោ សេង សំអុន អធិការរង បានជម្រាបជូនអំពីខ្លឹមសារគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង០៩ចំណុច ហើយជាចុងក្រោយលោក ខ្លូត ចិន្ដា អភិបាលនៃគណៈអភិបាលស្រុក បានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងការថែរក្សាសុខសន្តិភាព-ការអភិវឌ្ឍន៍ ដោយប្រើពាក្យ”អរគុណ សន្តិភាព” ព្រមទាំងបានជម្រាបជូនពីការលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋ និងគោលនយោបាយគាំពារសង្គម ស្ត្រីក្រីក្រ មានប័ណ្ណសមធម៌ ឬ ប័ណ្ណអាទិភាព មានផ្ទៃពោះ និងទារក អាយុក្រោម២ឆ្នាំ មកពិនិត្យសុខភាព និងទទួលយកសេវាផ្សេងៗ នៅមន្ទីរពេទ្យបង្អែកស្រុក និងតាមមណ្ឌលសុខភាព ៕