ព្រះវិហារ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់ខុទ្ទកាល័យសម្តេចតេជោ មកឧបត្ថម្ភដល់កងទ័ពសំបុត្រមេត្រីភាពវរៈសេនាតូច៣៨៥ ចំណុះអោយកងពលតូចអន្តរាគមន៍លេខ៨ ។
ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី១០ ខែមេសា ២០២០ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក ព្រមជាមួយឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយ និងពលទាហានជាច្រើននាក់ទៀត ។
ថ្លែងទៅកាន់កងទ័ពនាឱកាសនោះ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងលើកឡើង នូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្ដេចតេជោហ៊ុនឮ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចការសម្ដេចទាំងទ្វេរ តែងតែគិតគូរដល់សុខទុក្ខ និងការរស់នៅ របស់បងប្អូនកងទ័ពទាំងអស់ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីជួរមុខតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងទិសទី១ ប្រាសាទព្រះវិហារ ។ ព្រមជាមួយនឹងក្តីនឹករឭករបស់ឯកឧត្តមទេសរដ្ឋមន្ត្រីហូ សិទ្ធី និងថ្នាក់ដឹកនាំគ្រប់លំដាប់ នៃខុទ្ធកាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ នៅសមរភូមិក្រោយ ជូនចំពោះកងកម្លាំងប្រដាប់អាវុធសម្ព័ន្ធមេត្រីភាព នៅរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានថ្លែងដោយបញ្ជាក់ថា៖ វិធីដែលល្អបំផុត ដើម្បីការពារខ្លួនឯងកំអោយឆ្លងជម្ងឺកូវីដ១៩ នៅគ្រប់បណ្តាអង្គភាពទាំងអស់ ក្នុងទិសទី១ ប្រាសាទព្រះវិហារ ត្រូវរក្សាគំលាតគ្នា និងមិនចេញទៅក្រៅអង្គភាព បើមិនមានការចាំបាច់ ។ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ថ្លែងថា៖ រហូតមកទល់នឹងថ្ងៃនេះ អង្គការសុខភាពពិភព បានធ្វើការណែនាំអោយសំអាតបំផុតគឺត្រូវលាងដៃអោយបានញឹកញាប់ នៅពេលដែលយើងបានចាប់ ឬសកាន់វត្ថុអ្វីមួយដែលផ្លែក ហើយមិនបានស្គាល់ពីប្រភពច្បាស់លាស់នោះ ។
នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងលើកឡើងបន្ថែមអោយដឹងទៀតថា៖ នៅពេលដែលមេរោគកូវីដ១៩ ឆ្លងទៅក្នុងខ្លួនមនុស្ស ក្នុងអំឡុងពេល៥ថ្ងៃ គឺនៅមិនទាន់មានរោគសញ្ញាអ្វីទាំងអស់ ដោយគិតចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ទើបមានកំដៅ ដោយកំដៅឡើងរហូតដល់ទៅ៣៨អង្សា ហើយកំរិតឆ្លងដែលខ្ពស់បំផុតគឺនៅក្នុងចន្លោះរយៈពេលបីថ្ងៃនិងឯង ៕ដោយ៖លោកសួន លីណា