ខេត្តសៀមរាប៖មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងពេលដែលជិះម៉ូតូឌុបគ្នាទៅបុកនិងគោយន្តកន្ត្រៃ ពីក្រោយពេញទំហឹង នៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ ខេត្តបន្ទាយមានជ័យ និងព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និង .ចម្ងាយ ១០០ ម៉ែត្រ .ស្ថិតក្នុង ភូមិ ទឹកជោរ ឃុំទឹកជោរ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដល់២នាក់នោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
នគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុនោះ ម៉ូតូជនរងគ្រោះបានបើកពីលិចទៅកើត ស្របគ្នាជាមួយគោយន្ត ពេលបើកទៅដល់ចំណុចកើតហេតុស្រាប់ តែបើករេចង្កូតទៅ បុកគោយន្តកន្ត្រៃដឹកបង្គោលក្រាក់ ពេញទំហឹងក្នុងស្ថានភាពមេឃងងឹតបណ្តាលឲ្យអ្នកបើកម៉ូតូនិង អ្នករួមដំណើរស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកគោយន្តកន្ត្រៃ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ បន្សល់ទុកតែគោយន្តនៅនឹងកន្លែង ។
នគរបាលមូលដ្ឋានបានបញ្ជាក់ទៀតថា ចំពោះមូលហេតុបង្កឲ្យគ្រោះថ្នាក់នេះគឺបណ្តាល មកពី គោយន្តកន្ត្រៃបើកពេលយប់គ្មានភ្លើងបំភ្លឺ ចំណែកម៉ូតូបើកក្នុងល្បឿនលឿន។
ក្រោយពីកើតហេតុសពជនរងគ្រោះ ត្រូវបាននគរបាលដឹកតាម រថយន្ត របស់ អធិការ ស្រុកយកទៅប្រគល់ ឲ្យក្រុមគ្រួសារដល់ផ្ទះធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូ និងគោយន្តកន្ត្រៃ យកទៅរក្សាទុក នៅអធិការ ស្រុក រងចាំការដោះស្រាយ នៅពេលក្រោយ ៕