ភ្នំពេញ៖នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ វេលាម៉ោង០០ និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចតាមផ្លូវ២០២០ ភូមិផ្សារទឹកថ្លា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ០២នាក់រួមមាន ៖១-ឈ្មោះ ប៉ែន សូរិយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១០ ផ្លូវ៣៤៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង (មានសារធាតុញៀន) , ២-ឈ្មោះ សុខ វ៉ាន់ណៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវ២០០៤ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ដកហូតម៉ូតូ០១គ្រឿង ម៉ាកអាយខុន ពណ៌ទឹកក្រូច ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេភ្នំពេញ1CS-3167 , ដែកលួស០៤សរសៃ , និងទុលឡឺវីស០១ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕