ស្វាយរៀង៖រសៀល ថ្ងៃចន្ទ ០៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលស្រុកចន្ទ្រា បានរៀបកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ ស្ដីពីការអនុវត្តអនុក្រឹតលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹតលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបភាព លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា ។
បានអញ្ជើញចូលរួមកិច្ចនេះមានសមាជិក សមាជិកាក្នុងកិច្ចប្រជុំនេះដែរ រួមមាន លោក លោកស្រីអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកអធិការ និងអធិការរងនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រី ប្រធានការិយាល័យទាំង១២ និងអង្គភាពលទ្ធកម្មចំណុះសាលាស្រុក លោកមេឃុំ គ្រប់ឃុំ សរុបវត្តមានចំនួន ២៨នាក់ ស្រី ០៤នាក់ ។
បន្ទាប់មកលោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្រ្ទា បានធ្វើការបែងចែកសម្ភារៈជូនដល់សាលាឃុំទាំង ៦ ក្នុងស្រុក រួមមានម៉ាស សរុប ១.៤៥០ ផ្ទាំងរូបភាពចំនួន ៦០០ ដើម្បីរដ្ឋបាលឃុំធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ៕