ខេត្តបាត់ដំបង-ក្រុងបាត់ដំបង៖លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងដឹកនាំកម្លាំងផ្នែកជំនាញរបស់អធិការដ្ឋាន កម្លាំងអន្តរាគមន៍រួមជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តគរ ចុះប្រត្តិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មើសជាក់ស្តែងនៅចំណុចក្រុមទី០៦ ភូមិវត្តគរ សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃ អាទិត្យ ៤រោច ខែពិសាខឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែ ឧសភា ឆ្នាំ២០២០វេលាម៉ោង១៥និង៤៥នាទីដោយឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងគ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានប្រាប់អោយដឹងថាជនសង្ស័យមាន ឈ្មោះ លី អុីសា ហៅ ពាង ភេទប្រុ សអាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅប ណ្តោះអាសន្ន ក្រុមទី០៦ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ១៥ថង់ (ធំ១១ថង់ តូច០៤ថង់) ទម្ងន់ ១,០៣៤,២០ក្រាម ទាំងសំបកសង័្សយជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE
២-ម្សៅពណ៌សសង័្សយជាសារធាតុញៀនប្រភេទកេតាមីនចំនួន ០១កូនថង់
៣-សារធាតុរាវចំនួន០៣កូនដបសង្ស័យជាសារធាតុញៀន
៤-កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១
៥-ទូរសព្ឌ័ដៃចំនួន០១គ្រឿង
៦-កូនកាបូបសំរាប់ដាក់ប្រាក់ពណ៌ទឹកប៊ិចចំនួន០១
៧-ប្រាក់រៀលចំនួន៣០ម៉ឺនរៀល
៨-ម៉ូូតូចំនួន០១គ្រឿង ម៉ាកអុិចសេចទ័រ ពណ៌សលាយខ្មៅ គ្មានស្លាក់លេខ លេខតួ និងលេខម៉ាស៊ីន៥៨៨៨១១។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងនគរបាលក្រុងបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕