តាកែវ៖ ត្រពាំងទឹកមួយកន្លែងស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលជាអំណោយរបស់ ឯកឧត្តម បណ្ឌិត ម៉ុង ឬទ្ធី ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ត្រូវបានម្ចាស់ខារ៉ាអូខេ រិទ្ធ តែស្រស់ សង់របងរំលោភយកស្រះទឹក។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំកំលាំងចម្រុះចុះវាយកម្ទេចរបងរបស់ហាងខារ៉ាអូខេ “រិទ្ធ តែស្រស់” ដែលបានសង់ចូលត្រពាំងទឹក បន្ទាប់ពីបានធ្វើការវាសវែង និងពិនិត្យឃើញថា សង់រំលោភចូលត្រពាំងទឹកសាធារណៈពិតប្រាកដមែន។
លោកអភិបាលស្រុកបានបន្ថែមទៀតថា “លោកមិនបណ្តោ យឲ្យបុគ្គលណាម្នាក់ មករំលោភយកដីសាធារណៈ ឬដីរបស់រដ្ឋបានតាមអំពើចិត្តនោះដែរ គឺលោកនឹងប្រើប្រាស់វិធានការក្ដៅ ចំពោះបុគ្គលទាំងនោះ” ៕