ក្រុងប៉ោយប៉ែ៖នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត រួមនឹងមន្ត្រីក្រោមឱវាទ ព្រមទាំងសប្បុរសជនបាននាំយកទេយ្យទាន និងបច្ច័យប្រគេន និងទំនុកបម្រុងដល់ព្រះសង្ឃដែលកំពុងគង់ក្នុងវត្តពោធិវ័ន្ត (ថ្មសិន) ក្នុងកំឡុងពេលដែលទីវត្តអារាមត្រូវបានផ្អាកប្រារព្វពិធីសាសនានានា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។
សូមជម្រាបថា ម្ចាស់ទេយ្យទាន និងបច្ច័យនាឱកាសនេះ រួមមាន ៖
១-លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោកស្រី ជាភរិយា ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ឧបត្ថម្ភអង្ករខ្សាយ ចំនួន ៥០០គីឡូក្រាម រួមនឹងថវិកា ចំនួន ២០០,០០០ (ពីរសែន) រៀល
២-លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោកស្រី យូ គីមហ៊ាង ជាភរិយា ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី ឧបត្ថម្ភ អង្ករខ្សាយចំនួន ៥០០គីឡូក្រាម រួមនឹងថវិកា ចំនួន ៣០០,០០០ (បីសែន) រៀល
៣-លោក ង៉ូវ អេងថុង និងលោកស្រី ជៀវ ងួនហ៊ួយ ហៅ (មនោរម្យ) អាជីវករ ព្រមទាំងក្រុមគ្រួសារ ថវិកាចំនួន ២០០,០០០ (ពីរសែន) រៀល
៤-លោកស្រី ម៉េង ចាន់ថុល និងស្វាមី ថវិកាចំនួន ១៥០,០០០ (មួយសែនប្រាំម៉ឺន) រៀល
៥-លោកស្រី បាក់ ថេងនាង និងស្វាមី ថវិកាចំនួន ១០០,០០០ (មួយសែន) រៀល
៦-លោកស្រី ម៉ា ស្រីពៅ ថវិកាចំនួន ៥០,០០០ (ប្រាំម៉ឺន) រៀល
ទេយ្យទាន និងបច្ច័យដែលត្រូវប្រគេនព្រះសង្ឃនាថ្ងៃដ៏វិសេសវិសាលនេះរួមមាន ៖
១-អង្ករខ្សាយសរុបចំនួន ១,០០០គីឡូក្រាម (មួយតោន)
២-ទឹកស៊ីអ៊ីវ ចំនួន ១០យួរ
៣-ទឹកត្រី ចំនួន ១០យួរ
៤-ទឹកពិសាដប ចំនួន ០៥យួរ
៥-ភេសជ្ជៈ ចំនួន ០២កេស
៦-សាប៊ូសម្លាប់មេរោគមួយធុងចំណុះ ៣០លីត្រ (មួយកាន)
៧-ថវិកាសរុបចំនួន ១,០០០,០០០ (មួយលាន) រៀល
ក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត រួមនឹងមន្ត្រីក្រោមឱវាទបានអញ្ជើញចុះពិនិត្យសមិទ្ធផលនានាក្នុងទីធ្លាអារាមវត្តពោធិវ័ន្ត (ថ្មសិន) ស្ថិតក្នុងភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕