កំពង់ចាម ៖ កម្លាំងជំនាញគ្រឿងញៀនខេត្ត សហការជាមួយ ស្រុកជើងព្រៃ និងបាធាយ ឃាត់ជនសង្ស័យ៧នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ។
ប្រភពពីសម្ថកិច្ចបានអោយដឹងថាជនសង្ស័យ៧នាក់រួមមាន ៖
១-ឈ្មោះកុច ថា ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិក្រដាស់ ឃុំ ជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។
២-ឈ្មោះ លី ហាន់ណាហ្វី (ហៅពៅ) ភេទប្រុស សញ្ជាតិ ខ្មែរ ឥស្លាម អាយុ ២៥ឆ្នាំ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៣-ឈ្មោះ ទូច កែវ ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៤ឆ្នាំ នៅភូមិព្រៃ ញ្ញា ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៤-ឈ្មោះ ជួប សុភី ភេទប្រុស សញ្ជាតិ ខ្មែរ អាយុ២៩ឆ្នាំ នៅ ភូមិ ផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៥-ឈ្មោះស៊ុន ស៊ីនលី ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៦ឆ្នាំ ភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៦-ឈ្មោះ យឹម ប៊ុន នី ភេទប្រុស សញ្ជាតិខ្មែរ អាយុ៣៧ឆ្នាំ ភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
៧-ឈ្មោះ លាស់ វណ្ណី ភេទប្រុស សញ្ជាតិខ្មែរ អាយុ១៨ឆ្នាំ នៅ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន១០កញ្ចប់, ទូរស័ព្ទដៃចំនួន០៧គ្រឿង ម៉ូតូចំនួន០១គ្រឿង ៕