ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ លោក ឃឹម ស៊ុនសូដាអភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានបន្តចុះពិនិត្យពន្លឿនការងារស្ថាបនាសួនច្បារ ដាំដេីមឈេី ដែលនឹងបំពាក់ឧបករណ៍លំហាត់ប្រាណនាពេលខាងមុខ តាមបណ្តោយផ្លូវជាតិលេខ៤ (ពីមុខសាលាបឋមសិក្សាកន្ទោក និងសាលាសង្កាត់កន្ទោក) ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សមិទ្ធិផលទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដេីម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងសាធារណៈជន ក្នុងកិច្ចគាំទ្រ លេីកទឹកចិត្តចូលរួមសកម្មភាពធ្វេីលំហាត់ប្រាណ ដេីម្បីសុខភាពមាំមួន ៕