ភ្នំពេញ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ម៉ោង៨និង១០នាទីលោកកង វង ចៅសង្កាត់ចោមចៅទី១ បានដឹកនាំមន្ត្រីសង្កាត់ និងលោក មេភូមិ មេភូមិរង បានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះ លោក លោកស្រី ដែលជាក្រុមគ្រួសារ នៃសព លោក គឹម សាវុទ្ធ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបាន
ទទួលមរណភាព ក្នុងជន្មាយុ ៥០ឆ្នាំដោយរោគាពាធ។
លោកចៅសង្កាត់ចោមចៅទី១បាននាំយក ថវិកា ១៧ មុឺនរៀល ទឹកសុទ្ធ អង្ក១បាវ៥០kg និងសំបុត្រមរណភាព សារចូលរួមរំលែកទុក្ខ និងលិខិតបញ្ចុះសព ជូនដល់គ្រួសារនៃសព ដើម្បីយកទៅដោះស្រាយក្នុងពិធីបុណ្យសព៕