ក្រុងប៉ោយប៉ែត ៖ ក្រោយពីបញ្ចប់ពិធីចែកអំណោយមនុស្សធម៌ចំនួន ១៤១គ្រួសារនៅភូមិទួលពង្ររួចរាល់ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៥ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញ ដឹកនាំអាជ្ញាធរសង្កាត់ និងក្រុមការងារយុវជន រួមមាន លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត • លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១នៃសង្កាត់ប៉ោយប៉ែត • លោក ប៊ុន សុវុទ្ធា សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត •ក្រុមការងារ មន្ត្រី សមាជិ សមាជិការយុវជន សង្កាត់ ភូមិ កម្លាំងប្រជាការពារ ចុះប្រគល់ផ្ទះ ឈើ ប្រក់ស័ង្កសី ១ខ្នង (មួយសែនរៀល) រួមជាមួយឯកសារ សៀវភៅស្នាក់នៅ • ប័ណ្ណសម្មធម៌ ( ប័ណ្ណក្រីក្រ ) •សំបុត្របញ្ជាក់កណើត • និង ថវិកាចំនួន១០០,០០០រៀល ជូនដល់ស្រ្តីមេម៉ាយ មានកូនក្នុងបន្ទុក ចំនួន០៧ នាក់ និងចៅ ម្នាក់ បន្ថែមទៀត ជាប្រជាពលរដ្ឋ រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលខ្ទមបាំងតង់ ចាស់ របស់គាត់ រងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់រលំ ។
សូមជម្រាបថា ក្រោយទទួលព័ត៌មានភ្លាម លោក គាត ហ៊ុល ប្រធានគណបក្សបប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត បានចាត់តាំង លោក ភោគ លន ប្រធានគណបក្សប្រជាជនកម្ពុជា សង្កាត់ប៉ោយប៉ែត និងលោក វ៉ា ជឹមណារ៉េត ដឹកនាំក្រុមការងារ ចុះសាងសង់ផ្ទះឈើ ប្រក់ស័ង្កសី ១ខ្នង ដោយ ចំណាយថវិការ សរុប ១៥០០,០០០រៀល ( មួយលានប្រាំសែនរៀល ) ដែលចំណាយថវិការបស់លោក អភិបាលក្រុង និងមានការចូលរួមថវិការ ពីសង្កាត់ប៉ោយប៉ែត មួយចំនួនផងដែរ ៕ ដោយ ៖លោកចាន់ពុធ