ខេត្តសៀមរាប ៖ ពីមួយថ្ងៃទៅគេសង្កេតឃើញថា នៅក្នុង បរិវេណ ផ្សារខ្នារ ទីតាំងកន្លែងwing ឃុន តៃវ៉ាន់នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កន្លងមកក៍មាន ពលរដ្ឋលាន់មាត់ហៅថាwingល្បែង ហើយក៍មានពលរដ្ឋជាច្រើនបានមកទិញឆ្នោត យ៉ាងច្រើនកុះករ ដែលតែងមក ប្រជុំគ្នានៅទីនះផងដែរ។
ដោយឡែក ល្បែងសុីសង ដែលគេតែងហៅថាល្បែងកន្ទុយលេខ ឬឆ្នោតនោះ ក៍បានកើតឡើងក្នុងបរិវេណ ផ្សារខ្នារ និងកន្លែងwingនេះដែលស្ទើរតែជាទីកន្លែង ល្បែងបណ្តាលឲ្យមានមនុស្ស ដែលញៀនល្បែងនេះបាននាំគ្នាចោមរោមកក់កុញ មកចាក់ឆ្នោត ជារៀងរាល់ថ្ងៃផងដែល មហាជនជាច្រើនដែលតែងតែចូលមក wingមួយនេះ បានរិះគន់ចំៗ ក៍ដូចជាអាជ្ញាធរ ដែលបានបណ្តែត បណ្តោយ ឲ្យមានល្បែង ទាំងនេះកើតឡើងគ្រប់ទីកន្លែង ។
ហើយល្បែងនេះគេបានបើកលេងដោយចំហរ ដូចមិនញញើត និងច្បាប់ដែលមិនអនុញ្ញាត្តិ ឲ្យមានល្បែងសុី សងនោះទេ ពាក់ពន្ធ័ទៅ និងមានល្បែងសុីសងបានកើតឡើង ខាងលើនេះ។
ដោយឡែកបញ្ហាផ្សារខ្នារនេះដែលមហាជនបានបន្ត រិះគន់ និង បញ្ហាដែល ប្រធានផ្សារ យកទីកន្លែង និងចំណីយផ្លូវ មកធ្វើជាអាជីវកម្មផ្ញើររថយន្ត ម៉ូតូ កង់ ធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដែលអាជ្ញាធរ មិនអាច កែរប្រែបាន ទីតាំងខាងលើនេះគឺជា ទីតាំងដែលwing បានយកមកធ្វើអាជីវកម្មនេះបានកើតមានឡើងរាប់សិបឆ្នាំមកហើយ គេមិនបានឃើញអាជ្ញាធរមកបង្ក្រាបសោះឡើង ធ្វើអោយបាត់បង់ភ្ញៀវ ទេសចរណ៍ ដែលមកកំសាន្តទីនោះទេ ចាប់តាំងពី អភិបាលខេត្តអភិបាលក្រុងចាស់មកម្លេះ ។
ជុំវិញករណីខាងលេីអង្គភាពសារព័ត៌មានបំណងពលរដ្ឋ(BPN News)មិនសុំការភ្លឺពីលោកអធិការក្រុងសៀមរាបបានដោយទួរសព្ទ័មិនអាចទំនាក់ទុំនងបាន។
ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងសុីសងឆ្នោតកំពុងរីករាលដាលពេញ បរិវេណផ្សារខ្នារ នឹងwingឃុន តៃវ៉ាន់នេះ៕