ភ្នំពេញ៖យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចេញកាលពីថ្ងៃទី១ ខែកក្កដា ម្សិលមិញ បានបញ្ជាក់ថា ការសម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួល នៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅ គឺត្រូវបានផ្ទេរសមត្ថកិច្ចពីអធិការនគរបាលក្រុង ស្រុក ខណ្ឌ ជូនទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ក្នុងការពិនិត្យ និងសម្រេច។
ការផ្ទេរអំណាចមួយនេះ ត្រូវក្រសួងមហាផ្ទៃបញ្ជាក់ថា គឺដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័សលើការចុះបញ្ជីស្នាក់នៅ និងបញ្ជីគ្រួសារ ជូនប្រជាជនដែលមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា៕