ភ្នំពេញ៖កាលថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៣ ករណី ចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមការិយា ល័យចាត់ការតាមនីតិវិធី មាន ៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខហាងកាហ្វេប៉ោយប៉ែត ផ្ទះលេខ១៨ ផ្លូវលេខ២៤២ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៦ និង ២០ នាទី ។
ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ ៥៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ២១ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មន្រ្តីនគរបាល។
សម្ភារៈបាត់បង់មាន៖កាបូបដៃ ពណ៌ ខ្មៅចំនួន ០១, អាវុធខ្លីម៉ាកZORAKI ពណ៌ ខ្មៅ ចំនួន ០១ ដើម ,ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ខ្មៅ ស៊ីមកាតលេខ ០៩៨ ៥០៤ ៤០៥ ចំនួន ០១ គ្រឿង ,ប្រាក់ដុល្លារចំនួន ២,៥០០ដុល្លារអាមេរិក ,ប្រាក់រៀលចំនួន២,០០០,០០០រៀល ,បណ្ណ័បើកបររថយន្ត ,អត្តសញ្ញាណប័ណ្ណចំនួន ០១ សន្លឹក ។
ករណីទី២ . អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខអគារពន្ធដា ផ្លូវលេខ២៤៥ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ៣០ នាទី ។
ជនរងគ្រោះឈ្មោះ បាន មួយហៀង ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៥ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ មន្រ្តីពន្ធដារ។
សម្ភារៈបាត់បង់មាន៖
១-អត្តសញ្ញាណប័ណ្ណមួយសន្លឹក
២-ប័ណ្ណបើកបរមួយសន្លឹក
៣-កាតATM ចំនួន ០៣ សន្លឹក
៤-ប័ណ្ណបង់ពន្ធផ្ទះចំនួន ០៦សន្លឹក
៥-ប័ណ្ណសមាជិកគណបក្សប្រជាជនចំនួន ០១ សន្លឹក
៦-ប្រាក់រៀលចំនួន ម្ភៃម៉ឺនរៀល។
ករណីទី៣ . អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខផ្សារធីខេ ផ្លូវលេខ៣១៥ ក្រុម៣១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ១០ នាទី។
ជនសង្ស័យរួមមាន៖
១-ឈ្មោះ ស៊ីថា ស៊ីណាវិបុល ភេទ ប្រុស អាយុ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ឃាត់ខ្លួនថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោងប្រហែល១២ និង០០នាទី នៅចំណុចផ្លូវលេខ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២-ឈ្មោះ សូ ផានិត ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលេខ៦៥ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១៧ និង៤០ នាទី នៅចំណុចម្តុំមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកេវ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ចាន់ សុខឆេង ភេទ ប្រុស អាយុ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក
ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ឃាត់ខ្លួនថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោងប្រហែល១២ និង០០នាទី នៅចំណុចផ្លូវលេខ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖
១-ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ ២០២០ លេខតួ លេខម៉ាស៊ីន ៨១៨៣៨០៥ គ្មានស្លាកលេខ ចំនួន ០១ គ្រឿង។
២.អាវុធខ្លីម៉ាក ZORAKI ពណ៌ខ្មៅ បង់ចំនួន ០១ គ្មានគ្រាប់ ,បណ្ណ័សម្គាលយានយន្ត១សន្លឹក ,អត្តសញ្ញាណប័ណ្ណចំនួន០១ សន្លឹក ,ឯកសារផ្សេងៗមួយចំនួន និងកាបូបដៃ ពណ៌ ខ្មៅ ចំនួន ០១ ជារបស់ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕