ស្វាយរៀង៖នៅរសៀលថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត និងជាអនុប្រធានគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀនថ្នាក់ខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញដឹកនាំរៀបចំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន នាសាលប្រជុំVIP ព្រៃបាសាក់ ។
ដោយមានការចូលរួមពីលោកវរីសេនយ៍ស្នងការរងនគរបាលខេត្ត លោកវីរសេនីយ៍មេបញ្ជាការរងកងរាជអាវុធហត្ថ លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាល តំណាងទីចាត់ការអន្តរវិស័យសាលាខេត្ត ៕