ភ្នំពេញ ៖ នៅវេលាម៉ោង ៣ និង៤០នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក កង វង ចៅសង្កាត់ចោមចៅទី១ បានដឹកនាំមន្ត្រីសង្កាត់ មេភូមិ មេភូមិរង សមាជិកភូមិ និងសហការី នាំយកសម្ភារៈមួយចំនួន ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាតចំនួន៥ គ្រួសារ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អំណោយដែលចែកជូននៅពេលនេះដោយក្នុងមួយគ្រួសរទទួលបាន អង្ក១បាវ ទឹកត្រី ទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ។
ក្នុងឳកាសនោះដែរលោក ចៅសង្កាត់ចោមចៅទី១ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមទប់ស្កាត់ជំងឺ កូវីដ១៩ ទាំងអស់គ្នា ដោយការធ្វើអនាម័យ លាងដៃ ឱ្យបានញឹកញាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល៕