ខេត្តបាត់ដំបង៖លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្តភូមិបាត់ដំបងអញ្ចើញចុះពិនិត្យស្ថានភាពនៅខ្សែបន្ទាត់ព្រំដែនក្នុងសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបងនៅព្រឹកថ្ងៃព្រហស្បតិ៍ត្រូវនឹងថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន មេបញ្ជាការរងនគរបាលជាតិទិសភូមិភាគទី៥និងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះពិនិត្យស្ថានភាពនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងដំណេីរបំពេញភារកិច្ចនាពេលនេះគឺដេីម្បីក្តាប់បានអំពីស្ថានភាពសន្តិសុខ និងបញ្ហាប្រឈមនានាដែលកំពុងកេីតឡេីងនៅទីនោះ ក្នុងខណ:ដែលបញ្ហាជម្ងឺកូវីដ-19 ស្ថិតនៅជាឧបសគ្គនៅឡេីយ សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនចំពោះការចេញ ចូល ធ្វេីពលកម្មតាមទម្លាប់នាពេលកន្លងមក ៕ដោយ.៖លោកចាន់ពុធ