ភ្នំពេញ៖នៅព្រឹកថ្ងៃអាទិត្យ១៤រោចខែអាសាឍឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២០លោកសុខពេញវុធ
អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនិងភរិយាព្រមទាំងលោកលោកស្រីអភិបាលរងនិងមន្ត្រីពាក់ព័ន្ធបានយកអំណោយរបស់រដ្ឋបាលខណ្ឌដើម្បីចូលរួមចំណែកនិងរំលែកមរណទុក្ខដល់គ្រួសារសពជនរងគ្រោះដោយអគ្គីភ័យកាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០នៅផ្លូវលេខ៦៣សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញកន្លងមកដែលប្រារព្ធធ្វើនៅវត្តឬស្សីសាញ់។
អំណោយដែលរដ្ឋបាលខណ្ឌបានចូលរួមមានៈ
–បច្ច័យចំនួន១,០០០,០០០រៀល
–អង្ករចំនួន១០០គីឡូក្រាម
–ទឹកបរិសុទ្ធ១០កេស
–ទឹកផ្លែឈើ០៥កេស
–មីយើងចំនួន១កេសធំស្មើ៦កេសតូច