ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០
ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបរិវេណ រៀបចំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញគ្រឿងញៀនតាមអំណាចសាលក្រម សាលដីការ និងសេចក្ដីសំរេចរបស់សាលាដំបូងខេត្តចំនួន៤ រួមមានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នៅជិតទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ៕