ស្វាយរៀង៖ព្រឹកថ្ងៃពុធ ០២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក រាជ បុន អភិបាលរងស្រុកតំណាងលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានអមដំណើរ លោក វ៉ា សាបន អនុប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានអញ្ជើញចុះផ្សព្វផ្សាយស្តីពីការដាក់ឲ្យអនុវត្តវិធានការសុវត្តិភាព សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ក្នុងស្រុកចន្ទ្រា ។
ក្នុងការចុះផ្សព្វផ្សាយនេះ មានអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធានមានការិយាល័យនៅមន្ទីរទេសចរណ៍ខេត្ត លោក ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុក សរុបវត្តមាន ០៦នាក់ ស្រី ០១នាក់ ដែលបានចុះផ្សព្វផ្សាយនៅតាមផ្ទះសំណាក់ដែលស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា បានចំនួន ០៥ផ្ទះសំណាក់ ស្មើរ ០៥កន្លែង មានបន្ទប់ស្នាក់នៅ ១៥៦បន្ទប់ ដែលមានឈ្មោះ ដូចខាងក្រោម៖
១.ផ្ទះសំណាក់ ឈឹន ស៊ួទូបូរ៉ាផា មាន ១៣បន្ទប់ ពុំទាន់ជាប់សេវាកម្មទេសចរណ៍
២.ផ្ទះសំណាក់ គឹម អាន មាន៣៨បន្ទប់
៣.ផ្ទះសំណាក់ កែវ ងឿន មាន៤៩បន្ទប់
៤.ផ្ទះសំណាក់ ហ៊ុន ឌឹក មាន ២៦បន្ទប់
៥.ផ្ទះសំណាក់ សុខ ណាវី មាន ២០បន្ទប់ ។
លោក អនុប្រធានមន្ទីរទេសចរណ៏ខេត្ត បានផ្សព្វផ្សាយចំណុចសំខាន់ៗមានដូចខាងក្រោម៖
១.ទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ 19
២.ម្ចាស់ផ្ទះសំណាក់ត្រូវមានម៉ាស៊ីនបាញ់កំដៅសុខភាពភ្ញៀវមុនពេលចូលស្នាក់នៅ និងចេញពីបន្ទប់ស្នាក់នៅ ប្រសិនបើកំដៅភ្ញៀវលើសពី៣៧អង្សា ត្រូវឲ្យគាត់សំរាកមួយស្របក់សិនទើបពិនិត្យកំដៅម្តងទៀតបើកំដៅនៅតែលើសពី ៣៧អង្សា ត្រូវរាយការណ៍ តាមរយៈ លេខ ១១៥ ។
៣.គិតពីគំលាតសុវត្ថិភាព ០២ម៉ែត្រពីគ្នា
៤.ត្រូវមានអាល់កុល ឬជែលសម្រាប់ភ្ញៀវលាងដៃដាក់នៅមុខទ្វារ និងត្រូវសម្អាតទ្វារ ពេលភ្ញៀវចេញចូល
៥.ក្រោយពីទទួលប្រាក់ពីភ្ញៀវត្រូវលាងសម្អាតដៃ
៦.បន្ទប់ត្រូវសម្អាតរាល់ពេលភ្ញៀវចេញចូលស្នាក់នៅ
៧.ធ្វើអនាម័យត្រូវពាក់ស្រោមដៃ ម៉ាស និងអនាម័យខ្លួនប្រាណ
៨.មន្ទីរទេសចរណ៍ខេត្ត បានឲ្យម្ចាស់ផ្ទះសំណាក់ ធ្វើកិច្ចសន្យាដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ៕