ស្វាយរៀង៖នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំការងារចុះតាមដានការងារភូមិមួយផលិតផលមួយក្រោមអធិបតីភាពឯកឧត្ដម សេង សីលា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ និងមានការអញ្ជើញចូលរួមពីក្រុមការងារអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ លោកនាយករងរដ្ឋបាលសាលាខេត្ត និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត។
ក្នុងកិច្ចប្រជុំនោះផងដែរ អង្គប្រជុំបានលើកយកប្រធានបទសំខាន់ៗដូចជា ៖
១.ការបង្ហាញពីសារ:សំខាន់នៃការចងក្រងសាមាជិកចលនាភូមិមួយផលិតផលមួយ
២.ការសិក្សាពិនិត្យបញ្ជីផលិតផល សម្រាប់ការចុះក្នុងបញ្ជីភូមិមួយផលិតផលមួយ
៣.ការចុះទៅពិនិត្យជាក់ស្តែងពីផលិតផល និងសហគមន៍ផលិតដល់ទីតាំងជាក់ស្តែង ក្នុងនោះ សកម្មភាពទី១៖ ចុះសិក្សាស្វែងយល់ពីផលិតផលភូមិមួយផលិតផលមួយនៅខេត្តស្វាយរៀននៅមណ្ឌលសិប្បកម្មផលិតវត្ថុអនុស្សាវរីយ (កាបូបរូបសត្វ )និងធ្វើការសម្ភាសន៍ផ្ទាល់ជាមួយផលិតករដើម្បីកំណត់និងជ្រើសរើសផលិតផលចូលទៅក្នុងផលិតផលភូមិមួយផលិតផលមួយ។ សកម្មភាពទី២៖ ចុះសិក្សាស្វែងយល់ពីផលិតផលភូមិមួយផលិតផលមួយនៅសហគមន៍កសិកម្មផ្គត់ផ្គង់កសិផលស្វាយរៀងមានសមាជិកជាង ៣០០គ្រួសារ និងសកម្មភាពទី៣៖ ចុះសិក្សាស្វែងយល់ពីផលិតផលភូមិមួយផលិតផលមួយនៅសហគមន៍ផលិតអំបុកឆ្ងាញ់ស្វាយរៀងមានសមាជិក ២៤គ្រួសារ៕