ភ្នំពេញ៖នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលា១០និង៣០នាទី លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណកម្មនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់សំពៅ ចុះចែកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ស្ថិតក្នុងសង្កាត់សាក់សំពៅបានចំនួន ០៧ភូមិ រួមមាន ២៨សហពន្ធ័ មនុស្ស ១២០នាក់ ប្រុស៦០នាក់ អាយុ១៨ឆ្នាំឡើង ៦១នាក់ ប្រុស ៣១នាក់។
ក្នុងឱកាសនោះដែរ លោកអធិការក៏បាននាំយកនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋ សូមបងប្អូនថែទាំអនាម័យជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល នៃជម្ងឺឆ្លងកូវីដ-១៩ និងបានផ្សព្វផ្សាយពីអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ខែមីនា ឆ្នាំ ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្រ.បក ចុះថ្ងៃទី២១ខែមីនា ឆ្នាំ ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះករណីល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនឲ្យបានយល់ដឹងបន្ថែមទៀត។
ជាចុងក្រោយលោកអធិការក៏បាន ចែកសារ៉ុងជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២៨សហព័ន្ធ ដោយ ០១សហព័ន្ធទទួលបានសារ៉ុង ០១ផងដែរ៕