ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីលួចឆក់ទូរសព្ទ័នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០វេលាម៉ោង៣នឹង៤០នាទីរសៀល នៅចំណុច មុខពេទ្យឯកជនកែវការីណូ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិ៤ សង្កាត់ច្រាំងចំរេះទី១។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថាជនសង្ស័យមានឈ្មោះម៉ាត់ សើគីរីន អាយុ៣១ឆ្នាំស្នាក់នៅផ្ទះ៧០៧ផ្លូវជាតិលេខ៥ក្រុម១ភូមិ១សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមានឈ្មោះចាន់ លក្ខណា ភេទស្រីអាយុ១៧ឆ្នាំមុខរបរនិសិត្ស ស្នាក់នៅផ្ទះលេខ០៣០ផ្លូវលំសង្កាត់ឃ្មួញខណ្ឌសែនសុខ។
សំភារះដកហូតរួមាន ម៉ូតូ១គ្រឿងម៉ាកស្មាស់(SUZUKI)ពណ៌ ទឹកប្រាក់ពាក់ស្លាកលេខ1II-0546 ទូរសព្ទ័១គ្រឿងម៉ាកអាយហ្វូនជារបស់ជនរងគ្រោះ។
លោកអធិការបន្តថា នៅថ្ងៃ កើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីសាលាវិទ្យាស្ថានពាណិជ្ជសាស្ត្របទឡើងមកតាមបណ្តោយផ្លូវជាតិលេខ៥មកកើតពេលមកដល់ចំនុចកើតហេតុក៏ឈប់ម៉ូតូដកទូរស័ព្ទមើលផែនទីភ្លាមនោះក៏មានជនសង្ស័យ១នាក់បើកម៉ូតូពីក្រោយមកអែបរួចធ្វើសកម្មភាពឆក់យកទូរសព្ទ័របស់ជនរងគ្រោះបន្ទាប់មកក៏ជនរងគ្រោះស្រែកចោរៗក៏បានជួបកំលាំងសមត្ថកិច្ចប៉ុស្ត៍ និងខណ្ឌកំពុងល្បាតក៏ឃាត់ជនសង្ស័យបានរួមទាំងវត្ថុតាងនៅនឹងកន្លែងកើតហេតុ។
បន្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕