ខេត្តរតនគិរី៖បុរស២នាក់ទាស់គ្នា ប្រដាប់ដោយកាំបិតផ្គាក់បើកឆាកប្រយុទ្ធគ្នា យ៉ាងសាហាវ បង្កការភ្ញាក់ផ្អើលពេញភូមិ បណ្ដា
លឲ្យមានម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតត្រូវជាប់ឃុំ បន្ទាប់ពីមានជម្លោះទាស់ទែង
គ្នា រឿងទឹកភ្លៀងហូរតាមទរសាចចូលផ្ទះ។
ហេតុការនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥ និង៣២នាទីល្ងាច ក្នុងភូមិលើឃួន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ។
បើតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ករណីហឹង្សាដោយចេតនានេះ ជនដៃ
ដល់ឈ្មោះ លី គឹមហ៊ុយ ភេទប្រុស អាយុ
២៦ឆ្នាំ ជនជាតិខ្មែរ ចំណែកជនរងគ្រោះមានឈ្មោះ លន់ សៀងម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ត្រូវរង ការកាប់ចំនួន៤កាំបិតផ្គាក់ ដាច់រយាស់លើផ្ទៃមុខ និងក្បាលយ៉ាងធ្ងន់ធ្ងរ ។
បើតាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកបរកែវ បានឲ្យដឹងថា:ជនដៃដល់និងជនរងគ្រោះ មានផ្ទះនៅជាប់គ្នា ក្នុង
ភូមិ ឃុំ កើតហេតុខាងលើ ។ ដើមហេតុដំបូង ជនរងគ្រោះជាអ្នកបង្កមុន ដោយបានកាន់កាំបិតផ្គាក់ដេញកាប់ជនដៃដល់រត់ពេញភូមិ ទាំងសភាពស្រវឹង ដោយសារទំនាស់ រឿងទឹកភ្លៀងហូរតាមទរសាចចូល
ផ្ទះ ហើយសម្រួលគ្នាមិនត្រូវ ។ ហើយ ជនរងគ្រោះក៏តាមកាប់ជនដៃដល់ នៅក្នុងផ្ទះបន្តទៀតទាំងសភាពស្រវឹង គ្រានោះជនដៃដល់ ក៏ទាញកាំបិតផ្គាក់កាប់តបតវិញ បណ្ដាលឲ្យជនរងគ្រោះ រងរបួសត្រូវ យ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ច ក៏ចុះទៅដល់កន្លែងកើតហេតុភ្លាមៗផងដែរបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្បែរខាងនោះ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់
ខ្លួនជនដៃដល់ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីធ្វើការសួរនាំ រីឯជនរងគ្រោះ ក៏ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងគ្រានោះផងដែរ ។
បច្ចុប្បន្ន ជនដៃដល់កំពុងស្ថិតនៅក្នុងការឃុំខ្លួន នៅអធិការដ្ឋាននគរបាលស្រុកបរកែវ ក្រោមការសាកសួរ និងចងក្រងឯកសារ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនិតិវិធីច្បាប់ ៕