ខេត្តកំពត៖ព្រឹកថ្ងៃព្រហ្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួលបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ។
សមាសភាពអញ្ជើញចូលរួមក្នុងជំនួបនាព្រឹកនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូអមដំណើរប្រធានគណៈប្រតិភូ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្តសរុប៥២នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា៖ ក្នុងនាមប្រធានគណៈប្រតិភូគណៈកម្មការទី១រដ្ឋសភា សូមសំដែងនូវអំណរគុណ ចំពោះខេត្តកំពតដែលបានទទួលស្វាគមន៍គណៈប្រតិភយ៉ាងកក់ក្តៅ និងសូមកោតសរសើរចំពោះការអនុវត្តការងារកន្លងមកដោយមានការសហការគ្នាពីគ្រប់សមត្ថកិច្ចជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
ឯកឧត្តម បានបញ្ជាក់ទៀតថា គណៈកម្មការសិទ្ធិមនុស្សទទួលបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា មានភារកិច្ចស្នូលក្នុងការពិនិត្យលើសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ពាក់ព័ន្ធវិស័យសិទ្ធិមនុស្ស និងការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ការអង្កេត និងកិច្ចការទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងកិច្ចការផ្សេងៗផ្សេងៗទៀតដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រគល់ជូន។
ក្នុងពិធីនាព្រឹកនេះ ឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា៖ ក្នុងនាមរដ្ឋបាលខេត្តកំពត សូមសម្តែងនូវមនោសញ្ចេតនា ស្វាគមន៍ និងអំណរសាទរយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មាការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ក្នុងឱកាសដ៏ថ្លៃថ្លានេះ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ក្នុងអាណត្តិទី៦នេះ ខេត្តកំពតមានក្រុមហ៊ុនវិនិយោគចំនួន៣៥ រមណីយដ្ឋាន និងគោលដៅទេសចរណ៍សម្បូរណ៍ដោយធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រជាច្រើន ក្នុងនោះរមណីយដ្ឋានទេសចរណ៍១៧កន្លែង សហគមន៍ និងគោលដៅទាក់ទាញចំនួន៨កន្លែង។ សណ្ឋាគារផ្ទះសំណាក់ចំនួន៣០១កន្លែង មាន៤.១៥៤បន្ទប់ ភោជនីយដ្ឋាន អាហារដ្ឋានចំនួន២១៩កន្លែង។
ភ្ញៀវទេសចរមានការកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់៣-៥%។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាខេត្តកំពតមានឆ្នេរសមុទ្រប្រវែង៧៦គ.ម កន្លងមកពុំទាន់មានឆ្នេរខ្សាច់សម្រាប់បម្រើភ្ញៀវទេសចរនៅឡើយ ប៉ុន្តែនៅក្នុងឆ្នាំ២០២១នេះ ខេត្តកំពតនឹងមានឆ្នេរខ្សាច់សម្រាប់បម្រើបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិកំសាន្ត។
ការបង្កបង្កើនផលអនុវត្តបាន១៤០.១៩៩ហ.តស្មើ១០៦,២១℅ ទិន្នផល៣,២១៦តហ.តនិងបរិមាណផល៤៥០.៨៦៨តោន។
ការងារឧស្សហកម្ម និងសិប្បកម្ម រោងចក្រសហគ្រាសខ្នាតតូច មធ្យម និងសិប្បកម្មសរុបចំនួន២.៩០៩មូលដ្ឋានស្រូបកម្លាំងពលកម្ម១៦.១៣៥នាក់ស្រី៨.២៣៧នាក់ ស្ត្រីឈរឈ្មោះជាម្ចាស់រោងចក្រ និងសិប្បកម្មចំនួន៣៣៨នាក់។ រោងចក្រធុនធំថ្មីចំនួន៦ស្រូបកន្លាំងពលកម្ម១.១២៨នាក់ ស្រី៣៥៦នាក់។
ស្រែអំបិលមានទំហំ៣៧២៦.២ហិកតា ផលិតអំបិលបានចំនួនប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំ។
រោងចក្រស៊ីម៉ង់តិ៍មានចំនួន៦ កំពុងដំណើរការចំនួន៤រោងចក្រ កំពុងសាងសង់ចំនួន២ ផលិតស៊ីម៉ង់តិ៍បានចំនួន៦លានតោនក្នុងមួយឆ្នាំ។
វារីអគ្គិសនីកំចាយមានអនុភាពតម្លើង១៩៤.១មេកាវ៉ាត់ និងអាចផលិតបានក្នុងមួយឆ្នាំ៥លានគីឡីវ៉ាត់ម៉ោង។
ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្តកំពតក្នុងឆមាសទី១ឆ្នាំ២០២០នេះ មានលក្ខណៈល្អប្រសើរ សកម្មភាពបទល្មើសផ្សេងៗមានការថយចុះ។
ការងារគ្រប់គ្រងដីធ្លីក្នុងខេត្តកំពតគិតចាប់ពីឆ្នាំ២០០៣រហូតមកដល់បច្ចុប្បន្នអនុវត្តការចុះបញ្ជីជាប្រព័ន្ធបាន៨ក្រុង ស្រុក ស្នើនឹង៦៧ឃុំ/សង្កាត់ លើ៩៣ឃុំ/សង្កាត់ ស្មើនឹង៣៤៧ភូមិ លើ៤៨៨ភូមិ ស្មើ៧០% ក្នុងនោះការចុះបញ្ជីជាលក្ខណៈប្រព័ន្ធចេញប័ណ្ណបានចំនួន៥៣៥.៩៨៦ប័ណ្ណ។
ការចុះបញ្ជីអនុវត្តតាមបទបញ្ជា០១បប របស់រាជរដ្ឋាភិបាលចេញប័ណ្ណបានចំនួន៤៨.០៣៥ប័ណ្ណ។
សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលខេត្តកំពតបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំដាក់ចេញនូវវិធានការជាច្រើន និងរៀបចំប្រជុំតាមរយៈអនឡាញ ហើយលទ្ធផលរដ្ឋបាលខេត្
បានត្រៀមមណ្ឌលចត្តាឡីស័កចំនួន០៧ទីតាំង ស្មើ១៥០បន្ទប់។
តាមរយៈការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្តកំពត បានចូលរួមបរិច្ចាកប្រាក់បៀរវត្សជូនដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវិឌ១៩ នូវទឹកប្រាក់ចំនួន៧៥៤,៤៤៣,៨០០រៀល។
ក្នុងនោះរដ្ឋបាលខេត្តបានឧបត្ថម្ភដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កក្នុងនោះរដ្ឋបាលខេត្តបានឧបត្ថម្ភដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ចំនួន០៤លើក មានទឹកប្រាក់ចំនួន២៧៧,៧៧៩,៨០០រៀល និងឧបត្ថម្ភសម្ភារៈមួយចំនួន។
ពលករត្រឡប់មកពីក្នុង និងក្រៅប្រទេសចំនួន១,៦៣២នាក់ ស្រី៦៤៨នាក់ ក្នុងនោះអ្នកធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះចំនួន១,៥៧៨នាក់ និងអ្នកដែលធ្វើចត្តឡីស័កនៅមណ្ឌលចំនួន៥៤នាក់។
ចំពោះការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រប្រភេទ១ និងក្រប្រភេទ២ គិតចាប់ពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២០ចំនួន២៣,២១៥គ្រួសារក្រ១ចំនួន១០,៧១៣គ្រួសារនិងក្រ២ចំនួន១២,៥០២គ្រួសារ និងឧបត្ថម្ភសាច់ប្រាក់ជូនចំនួន៣,៤៤៧,៣៦៨,០០០រៀល៕