ភ្នំពេញ៖ដោយមានការយកចិត្ដទុកដាក់និងការចង្អុលបង្ហាញពីលោក កង វង សង្កាត់ចោមចៅទី១ នៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០
លោក សន ង៉ុយ ចៅសង្កាត់រងទី១ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោក កង វង ចៅសង្កាត់ចោមចៅទី១ បានដឹកនាំមន្ត្រីសង្កាត់ ស្មៀន លោកមេភូមិ
មេភូមិរង ទៅចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះ លោក/លោកស្រី ជាក្រុមគ្រួសារ
នៃសព លោក ទឹម ណារ៉ា ជាប្រជាពលរដ្ឋ រស់នៅ
ក្នុងភូមិ ត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ៥៧ឆ្នាំ រោគាពាធ។
ក្នុងឱកាសនោះដែរលោក កង វង ចៅសង្កាត់ចោមចៅទី១បានចាត់ចែងឲ្យ លោក សន ង៉ុយ ចៅសង្កាត់រងទី១ នាំយកថវិកាចំនួន១៥មុឺនរៀល ទឹកសុទ្ធ អង្ក៥០Kg សំបុត្រមរណភាព សារំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសពដេីម្បីយកទៅដោះស្រាយក្នុងកម្មវិធីបុណ្យសពតាមប្រពៃណីខ្មែរ៕