ភ្នំពេញ ៖ នៅថ្ងៃសៅរ៍១២កើតខែស្រាពណ៍ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី០១ខែសីហាឆ្នាំ២០២០វេលាម៉ោង០៩:០០នាទីព្រឹកលោកសុខពេញវុធ
អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនិងជាប្រធានកិត្តិសយអនុសាខាកាកបាទក្រហមខណ្ឌដូនពេញនិងភរិយាបាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣១គ្រួសារជនពិការ០៦គ្រួសារនិងអ្នកផ្ទុកមេរោគអេដស៍០៤គ្រួសារសរុបចំនួន៤១គ្រួសារមកពីសង្កាត់ទាំង១១ក្នុងខណ្ឌដូនពេញអំណោយមនុស្សធម៌រួមមានអង្ករ០១បាវ២៥គីឡូក្រាមទឹកត្រី១យួរថ្នាំដុសធ្មេញ១ឡូរួមនិងថវិកាចំនួន២០០,០០រៀលក្នុង១គ្រួសារ។
ឆ្លៀតក្នុងឱកាសនេះដែរលោកប្រធានកិត្តិសយអនុសាខាក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមនិងឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ–១៩ដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕