ខេត្តស្វាយរៀង៖ព្រឹកថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហាឆ្នាំ២០២០ លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា លោកស្រី ពៅ ទីរ៉ូ និងលោក តាំង ម៉េង សប្បុរសជនចុះជួយស្រុកចន្ទ្រាបានអញ្ជើញអមដំណើរលោកជំទាវ ម៉ែន សំអូន ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភាព្រឹទ្ធសភា និង អធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រលំបាកចំនួន ៥០ គ្រួសារ ឧបត្ថម្ភសម្ភារៈ និងថវិកាដល់សាលាស្រុកចន្ទ្រា សាលាឃុំទួលស្ដី និងមណ្ឌលសុខភាពទួលស្ដី ។
បានអញ្ជើញចូលរួមក្នុងពិធីនេះដែររួមមាន លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ក្រុមគ្រូពេទ្យ និង ប្រជាពលរដ្ឋ សរុបវត្តមានអ្នកចូលរួមចំនួន ៦៥ នាក់ ស្រី ៣១នាក់ ។
សម្ភារៈ និងថវិកាដែលផ្តល់ជូនរួមមាន ៖ ឧបត្ថម្ភគ្រួសារប្រជាពលរដ្ឋក្រីក្រ ចំនួន ៥០គ្រួសារ ក្នុងមួយគ្រសារទទួលបាន អង្ករ ២៥ គ.ក្រ មី ០១កេស សារ៉ុង ០១ ក្រម៉ា ០១ និងថវិកា ២០,០០០៛ ។
ឧបត្ថម្ភសាលាស្រុកចន្ទ្រា នូវ អំពួលភ្លើង ៤៥អំពួល កំព្យូទ័រ ០១គ្រឿង ម៉ាស៊ីនព្រីធ័រ ០១គ្រឿង ម៉ាស៊ីនត្រជាក់ ០១គ្រឿង និងថវិកា ៥០០$ ។
ឧបត្ថម្ភសាលាឃុំទួលស្ដី នូវខ្សែភ្លើង ១០០ ម៉ែត្រ ថវិកា ៥០០,០០០៛ ជូនលោកមេឃុំ ១០០,០០០៛ សមាជិកក្រុមប្រឹក្សាឃុំ ០៤នាក់ ម្នាក់ ៥០,០០០៛ លោកមេភូមិ ០៣នាក់ ម្នាក់ៗ ៥០,០០០៛ ។
ឧបត្ថម្ភដល់មណ្ឌលសុខភាពទួលស្ដី នូវសម្ភារៈ បរិក្ខារពេទ្យរួមមាន ឧបករណ៍ស្ដាប់បេះដូងទារក ០១ ឆុត ឧបករណ៍វាស់សំពាធឈាម ០១ឆុត ឯកសណ្ឋានពេទ្យ ១០កំផ្លេ ម៉ាស់ ១០ប្រអប់ រទេះរុញដាក់សម្ភារៈសម្រាលកូន ០២គ្រឿង គ្រែសម្រាល ០២គ្រឿង គ្រែអ្នកជំងឺ ០២គ្រឿង សាប៊ូលាងដៃ ១០ដបធំ អាល់កុល ១០០ដប សាប៊ូលាងបង្គន់ ០២នេះ ថវិកា ១,០០០,០០០៛ ជូនប្រធានមណ្ឌលសុខភាព ៤០០,០០០៛ និងបុគ្គលិកមណ្ឌលភាព ០៩នាក់ ម្នាក់ៗ ៥០,០០០រៀល ។ ឧបត្ថម្ភកងកម្លាំង ០៣នាក់ ម្នាក់ៗ ថវិកា ៥០,០០០៛ ។
សរុបការចំណាយគិតជាថវិកាអស់ចំនួន ២០,០០០,០០០៛ ដែលជាថវិការបស់សប្បុរសជន លោកស្រី ពៅ ទីរ៉ូ និង លោក តាំង ម៉េង ៕