ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញធ្វើការឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
នគរបាលប៉ុស្តិ៍ឃ្មួញ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យន់ បូណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌសឬស្សីកែវ។ ចាប់យកក្រាមសថ្លា ចំនួន០៥កញ្ចប់ ធំ៣ តូច២, ទូរសព្ទដៃ០១គ្រឿង, ម៉ូតូកង់បីឥណ្ឌា០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HE-5083)។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕