ក្រុងប៉ោយប៉ែត ៖ កាលពីព្រឹកថ្ងៃពុធ១រោច ខែស្រាពណ៍ឆ្នាំជូត ទោសក័ ព.ស២៥៦៤ត្រូវនិងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នេះ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និង ជាប្រធានគណះកម្មការគ្រប់គ្រងគម្រោងបានអញ្ជើញដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតលោក ពុំសុភិនស្មៀនសង្កាត់ប៉ោយប៉ែតជំនួយការសង្កាត់ប៉ោយប៉ែតចុះពិនិត្យផ្លូវបេតុង ១ខ្សែ គឺជាថវិការបស់រាជរដ្ឋាភិបាលឆ្នាំ២០២០សំរាប់ធ្វើផ្លូវបេតុងក្នុងសង្កាត់ប៉ោយប៉ែតឆ្នាំ២០២០ដែលមានបណ្តោយ៧៦៧ម×ទទឹង០៨ម×កំរាស់០.១៥មជំហានទី០១អនវត្បាន(៣០០ម×៨ម×០.ម១៥)ស្មើនិង៥០%។
ដោយមានការចូលរួមពីមន្រ្តីសាលាខេត្ត មន្ត្រីសាលាក្រុងលោក ស្រិល អុិន ចៅសង្កាត់ផ្សារកណ្ដាល សមាជិកក្រុមប្រឹក្សាសង្កាត់លោកលោកស្រីមេភូមិអនុភូមិ
ជំនួយការភូមិនិងបងប្អូនប្រជាការពារទាំង២សង្កាត់ផងដែរ។ដោយ៖លោកចាន់ពុធ