ខេត្តបន្ទាយមានជ័យ ៖នារសៀល ថ្ងៃសៅរ៍ ៤ រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នេះ ក្រោយពីបានទទួលដំណឹងថា មានលោកយាយម្នាក់ ដែលគ្មានទីពឹង ហើយដែរមានជីវភាពខ្វះខាតខ្លាំងលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុក ថ្មពួក បានដឹកនាំមន្ត្រី ក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយក សម្ភារៈ គ្រឿង បរិភោគ ប្រគល់ជូនដល់លោកយាយដែលមានឈ្មោះ មុត នឿត អាយុ78ឆ្នាំ រស់នៅភូមិ កសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
សម្ភារៈ គ្រឿង បរិភោគដែលទទួលបានរួមមាន៖
អង្ករ ២៥kg
ទឹកសុទ្ធ ១០ យួរ
មី ០១កេះ
ទឹកស៊ីអ៊ីវ ០១ យួរ
ទឹកត្រី ០១យួរ
អំបិល ០៥kg
ស្កសរ ០១kg
ប៊ីចេង ០១kg
ខ្លាញ់ ៥លីត្រ
មុង ០១
ទឹកអាល់កុល ០៥ដប
និងថវិកា ១០ម៉ឺនរៀល ។
ក្នុងឨកាសនោះដែ លោកវរសេនីយ៍ឯក សៅសារឿនអធិការស្រុកថ្មពួក បានពាំនាំនូវ ការសួរសុខទុក្ខពីសំណាក់ម្រមុខថ្នាក់ដិកនាំគ្រប់ជាន់ថ្នាក់ ដែលលោកតែងតែគឹតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ផងដែរ។ ដោយ ៖លោកចាន់ពុធ