ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត នឹងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រួមជាមួយក្រុមការងារខេត្តចុះជួយស្រុក អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត់ស្បៀង និងចាស់ជរាចំនួន ៥០គ្រួសារ នៅក្នុងឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត ១៩ នឹងចូលរួមជាមួយ
រាជរដ្ឋាភិបាល ឯកឧត្តម រួមជាមួយក្រុមការងារទាំង
អស់នៅតែបន្ត នាំអំណោយជួយបងប្អូនប្រជាពលរដ្ឋកំពុង
តែជួបនូវការខ្វះខាត ហើយនិងប្រយុទ្ធប្រឆាំងទុកស្កាត់ជំងឺកូវីដ-១៩ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្បបន្ទាយមានជ័យ
និងឯកឧត្តម ជំទាវ សមាជិកព្រឹទ្ធសភារដ្ឋសភា បាននាំអំណោយ
ជូនដល់គ្រួសារក្រីក្រចំនួន ៥០ នៅក្នុងបរិវេណវត្ត ស្រះឈូក ស្ថិតក្នុងឃុំសំបួរ ស្រុកមង្គលបុរី
អំណោយទទួលបាន ក្នុងមួយគ្រួសារ
– អង្ករ ចំនួន ២០គីឡូក្រាម
– ទឹកត្រី ចំនួន ០១យួរ
– ទឹកស៊ីអ៉ីវ ចំនួន ០១យួរ
– ត្រីខ ចំនួន ០១យួរ
– មី ចំនួន ០១កេះ
– សាប៊ូ ចំនួន ០៤ដុំ
– ក្រមា ០១ និងថវិកា ១០ ០០០ រៀលផងដែរ ។
ជាចុងក្រោយឯកឧត្តម បានក្រើនរំលឹកដល់បងប្អូនប្រជា
ពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងការពារឲ្យបានខ្ជាប់ខ្ជួន
រាល់បញ្ហា ដើម្បីការពារ ការឆ្លងនូវជំងឺកូវីដ១៩ ហើយឯកឧត្តម នៅតែមានការនាំអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតក្នុងអំឡុងកូវីដ១៩ នេះ ផងដែរ៕ដោយ៖លោកចាន់ពុធ