ខេត្តពោធិ៍សាត់៖ បុរសម្នាក់មិនដឹងមានវិបត្តិផ្លូវចិត្តអ្វីទេបានសំរេចចិត្តចង់កសម្លាប់ខ្លួនស្លាប់នៅលើ ដើមឈើដល់ខ្ពស់នៅហេតុការណ៍នេះត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៥ និង ៣០នាទីទៀបភ្លឺនៅចំណុចវាលមួយកន្លែងស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចអោយដឹងថាជនរងគ្រោះ ឈ្មោះ ផល់ ភិន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ ប្រហាល ឃុំ តាលោ ស្រុក តាលោ សែនជ័យបានមកស្នាក់នៅ ធ្វើ ចំការ ជាមួយបងស្រីឈ្មោះ ផល ចំរើន អាយុ៣៥ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ច លោកមេឃុំ លោកប្រធានភូមិ សហការជាមួយពេទ្យខេត្ត បានចុះទៅធ្វើការពិនិត្យសាកសពនៅកន្លែងកើតហេតុ រួចសន្និដ្ឋានបានថា ករណីខាងលើជនរងគ្រោះពិតជាបានធ្វើអត្តឃាតចង ក សម្លាប់ខ្លួន លើ ដើមឈើ កម្ពស់ ប្រហែល១៧ម៉ែត្រដោយខ្លួនឯងប្រាកដមែនដោយសារជនរងគ្រោះមានសតិមិនគ្រប់។
ក្រោយពីក្រុមការងារយើង បានធ្វើការពិនិត្យដឹងពីមូលហេតុស្លា.ប់រួចមក យើងបានប្រគល់សាកសព្វឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕