ខេត្តកណ្តាល៖ហេតុការនៅថ្ងៃអង្គារ៍ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០វេលាម៉ោង១៩នឹង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៥១ ស្ថិតនៅភូមិសេរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ៣៣.៣៤។
ករណីនេះកើតហេតុខាងលើ ដោយជនរងគ្រោះមានឈ្មោះ ខន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលទូរស័ព្ទ បើកម៉ូតូ ០១គ្រឿងម៉ាកហុងដា CBR ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1FN-1473 មានទីលំនៅភូមិព្រៃពង្ររ ឃុំសំបូរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺបានបើកបរទិសដៅពីត្បូងទៅជើងថ្នល់ទទឹង-ឧត្តុង បណ្តាលអោយរបួសធ្ងន់។
លុះដល់ចំណុចកើតហេតុខាងលើក៍បុកគំនរសំរាមហើយរអិលដួលផ្ទប់នឹងរថយន្ត០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញសណ្ដោងរ៉ឺម៉ក ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 3E-1920 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់ ដែលឈប់ខូចនៅលើផ្លូវក្នុងទិសដៅស្របគ្នា ហើយយកគំនរសំរាម ដាក់ជាសញ្ញាសំគាល់ដោយគ្មានភ្លើងសញ្ញាចំណាំងផ្លាត ត្រឹមត្រូវ ចម្ងាយពីរថយន្ត ប្រហែល១៥ម៉ែត្រ បណ្ដាលអោយ អ្នកបើកបរម៉ូតូមើលមិនឃើញច្បាស់ ជ្ជ្រុលទៅបុកតែម្តងជាមួយផ្នែកខាងក្រោយ រ៉ឺម៉ករថយន្ត ដែលឈប់ខូចលើផ្លូវនោះតែម្ដង ។
ករណីនេះបណ្តាលមកពីរថយន្ត ដែលខូចឈប់លើផ្លូវ គ្មានដាក់សញ្ញាសំគាល់អោយបានត្រឹមត្រូវ បណ្តាលអោយអ្នកបើកម៉ូតូមើលមិន ខ្វះការប្រុង ប្រយ័ត្ននៅពេលបើកបរបណ្តលអោយបុកបង្កអោយរងរបួសធ្ងន់។ចំពោះមធ្យោបាយកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុក ៕