ខេត្ដកំពង់ចាម៖គម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ត្រូវបានបេីកសំណេីដេញថ្លៃ ចំនួន៥គម្រោង នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅសាលាស្រុកកំពង់សៀម ក្រោមវត្តមានលោក ឡី មិច នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម និងលោក ឈួន វិបុល អភិបាលរងស្រុកកំពង់សៀម ដោយមានការចូលរួមពី គណៈកម្មការម្ចាស់លទ្ធកម្ម និងតំណាងក្រុមហ៊ុន អ្នកទទួលការ ជាច្រើនរូបផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងដែលបានដាក់ឲ្យដេញថ្លៃខាងលើនេះ គឺមានផ្លូវចំនួន៥ខ្សែ ដែលត្រូវស្ថាបនា ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះមាន ១-ឃុំស្រក សាងសង់ផ្លូវបេតុងអាមេ ប្រវែង ២៥០ ម៉ែត្រ ទទឹង ៤ ម៉ែត្រ នៅភូមិព្រែកកុយ។
២-ឃុំអំពិល សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៦៤៤ ម៉ែត្រ ទទឹង ៤ មែត្រ នៅភូមិអណ្តូងច្រុះ ភូមិវាលស្បូវ។
៣-ឃុំអូរស្វាយ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ៤៥៨ ម៉ែត្រ ទទឹង ៤ មែត្រ នៅភូមិអំពិលក្រញាញ់។
៤-ឃុំរអាង សាងងស់ផ្លូវបេតុងអាមេ ប្រវែង ២៥៤ ម៉ែត្រ ទទឹង ៤ មែត្រ នៅភូមិរអាងលើ។
៥-ឃុំក្រឡា សាងងស់ផ្លូវបេតុងអាមេ ប្រវែង ២៦៩ ម៉ែត្រ ទទឹង ៤ មែត្រ នៅភូមិត្រពាំងជ្រៃ ៕