ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃ ទី ២៧ ខែ សីហា ឆ្នាំ ២០២០នេះ លោក មុំ ប៊ុណ្ណា ចៅសង្កាត់ព្រះពន្លា បានជូន ដំ ណឹង ដល់ លោក តាន់គឹមហួត តំណាងក្រុមហ៊ុន តាន់គឹម អេង ខូ អិល ធី ឌី ឲ្យបានជ្រាបថា : សូមបញ្ឈប់ជាបន្ទាន់ នៅសកម្មភាពចាក់ដីលុបចំណីស្ទឹងនិង ហាតស្ទឹងសិរីសោភ័ណ ស្ថិត នៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យជាបន្ទាន់និង កាយដីដែលបានចាក់លុបនេះចេញឲ្យអស់ឲ្យបានដូចដើមវិញសេចក្តីជូនដំណឹងនេះសូមឲ្យក្រុមហ៊ុនខាងលើមេត្តាអនុវត្តឲ្យបានមានប្រ សិទ្ធភាពខ្ពស់បាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
គួរបញ្ជាក់ផងដែរថា :ប៉ុន្មានឆ្នាំនេះលោក តាន់ គឹមហួត ប្រធានក្រុមហ៊ុន តាន់គឹម អេង ខូ អិល ធី ឌី បានយក គ្រឿងចក្រ មានម៉ៃខូ រឡូកិនដី និងរថយន្តដឹកដីជាច្រើនគ្រឿង សម្រុកដឹកដីយកចាក់មាត់ស្ទឹងនិងហាតស្ទឹង យ៉ាងអាណា ធិបតេយ្យ ដោយពុំដឹងថា: មានច្បាប់ការអនុញ្ញាតចេញពីមន្ត្រីមូល ដ្ឋាននិងមន្ត្រីជំនាញណាមួយឡើយ ដែលស្ថិតនៅតាមបណ្ដោយប្របមាត់ស្ទឹងសិរីសោភ័ណ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទា យមានជ័យ រហូតដល់ថ្ងៃនេះដីមាត់ស្ទឹង និងហាត ស្ទឹងត្រូវបានក្រុមហ៊ុនរបស់លោកតាំងគីមអេងនោះបានចាក់ដីបំពេ ញ រួចរាល់ជាស្ថាពរហើយដែលមានទំហំ ផ្ទៃដីជាច្រើនម៉ែត្រក្រឡាយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួនអស់ហើយ។
មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា : ដីមាត់ស្ទឹង និងដីហាតមាត់ស្ទឹងជាកម្មសិទ្ធរបស់រដ្ឋមិនអាចប្រជាពលរដ្ឋណាចង់ចាក់ដីមាត់ស្ទឹង និងដីហាតស្ទឹងនេះយកមកធ្វើជាកម្មសិទ្ធរបស់ខ្លួនបានឡើយ។
ជាក់ស្តែង ដូចជាដីមាត់ស្ទឹងនិងដីហាតស្ទឹងនៅក្រោយសាលាគរុកោសល្យនេះត្រូវបានក្រុមហ៊ុនលោកតាន់គឹមហួតប្រធានក្រុមហ៊ុន តាន់គឹម អេង ខូ អិល ធី ឌី បានយក គ្រឿងចក្រចាក់ដីបំពេញលុបមាត់ស្ទឹង និងហាតស្ទឹងធ្វើឲ្យស្ទឹងរួមតូចនូវផ្លូវទឹក ក៏ដូចជាប៉ះពាល់បរិ ស្ថាន និង ដល់តំបន់ អភិរក្សពូជត្រីវត្តស្វាយចាស់ យ៉ាងខ្លាំងផងដែរ។
ប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរតាមស្ពានថ្មថ្មីបានបញ្ចេញយោបល់ថាដីដែលក្រុមហ៊ុនលោកតាន់គឹមហួតប្រ ធានក្រុមហ៊ុន តាន់គឹម អេង ខូ អិល ធី ឌី បានចាក់យកដីហាតស្ទឹងនោះគាត់មិនថាទេតែក្រុមហ៊ុននេះលោភលន់ណាស់ចាក់ដីមាត់ស្ទឹងយកទៀតធ្វើតាមទំនើងចិត្តដែលក្រុមហ៊ុនចង់បានដោយពុំមានអ្នកជំនាញ ណាចុះមកពិនិត្យឲ្យ បានជាក់លាក់ និងពិតប្រាកដនោះឡើ យ ជាហេតុធ្វើឲ្យស្ទឹងមានភាពតូចច ង្អៀត ចាត់អស់សំណាកដើម។
ប្រជាពលរដ្ឋ បាននិយាយថា.តើក្រុម ហ៊ុន តាន់គឹម អេង ខូ អិល ធី ឌី នេះខាងណា គេអនុញ្ញាតឲ្យចាក់ដីមាត់ស្ទឹង និង ដីហាតស្ទឹងយកមក កម្មសិទ្ធិព្រោះចំដីមាត់និង ហាតស្ទឹងជាដី របស់រដ្ឋមុននិងចាក់ដីទាំងអស់នេះត្រូវឆ្លងកាត់ ភូមិ ឃុំ សង្កាត់មន្ទីរបរិស្ថាន មន្ទីរធន ធានទឹក រួច អភិបាលខេត្ត ជាមុនសិនទើបអាចចាក់បាន ព្រោះដីមាត់ស្ទឹង និងដីហាត ស្ទឹងមិនម៉ែនជាដីកម្មសិទ្ធរបស់ក្រុមហ៊ុនតាន់គឹម អេង ខូ អិល ធី ឌី នេះទេសូមជា្រប ៕