ភ្នំពេញ ៖(ព័ត៌មានបឋម) មានអំពើឃាតកម្មដ៏ព្រៃផ្សៃមួយ ដោយកូនប្រុសបង្កើតចិត្តតិរច្ឆានម្នាក់ បានកាត់ក្បាលម្តាយរបស់ខ្លួនសម្លាប់ ក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នេះ។
សមត្ថកិច្ច អះអាងជាបឋមថា ភ្លាមៗគេនៅមិនទាន់ដឹងពីដើមហេតុយ៉ាងណា ដែលនាំទៅដល់ការសម្លាប់ម្តាយខ្លួនឯងបង្កើតយ៉ាងព្រៃផ្សៃបែបនេះនៅឡើយ ដែលពេលនេះសមត្ថកិច្ចចម្រុះកំពុងនៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងស្វែងរកឃាតករជាកូនបង្កើត ដែលកំពុងរត់គេចខ្លួន៕